កីឡាករកម្ពុជា ១១ រូបចេញទៅប្រកួត Korea Cup Soft Tennis Tournament 2016 ព្រឹកមិញ

នូ មករា August 23, 2016


ភ្នំពេញ៖ កាលពីព្រឹកមិញនេះ អត្តពលិកសូហ្វតេន្នីសកម្ពុជាចំនួន ១១នាក់ បានចេញដំណើរទៅប្រកួត Korea Cup Soft Tennis Touament 2016 ដែលធ្វើឡើងក្នុងទីក្រុងម៉ុងយ៉ុង នៃសាធារណរដ្ឋកូរ៉េហើយ ខណៈដែលសហព័ន្ធមួយនេះរំពឹងថានឹងទទួលបានលទ្ធផលល្អប្រសើរពីកម្មវិធីនេះ។

628x628_mm6

អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាលោក ជា ប៊ុនហេង បានមានប្រសាសន៍តាមទូរស័ព្ទថា៖ «ការចូលរួមប្រកួតលើកនេះ មិនហ៊ានរំពឹងក្នុងការដណ្តើមបានមេដាយនោះទេ ប៉ុន្តែយើងរំពឹងថាកម្ពុជានឹងទទួលបានពិន្ទុដើម្បីឈរឲ្យកាន់តែខ្ពស់នៅក្នុង World Ranking ជាពិសេសកីឡាករ កីឡាការិនីកម្ពុជានឹងទទួលបានបទពិសោធន៍ល្អៗដើម្បីយកមកអភិវឌ្ឍន៍បច្ចេកទេស និងសមត្ថភាពខ្លួនឲ្យកាន់តែខ្លាំងថែមទៀត។»

Untitled1(1)

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានចូលរួមដែលចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែសីហា ខាងមុខ។ ទោះបីជាមិនរំពឹងដណ្តើមបានមេដាយពីការប្រកួតនេះក៏ដោយប៉ុន្តែតាមរយៈការហ្វឹកហាត់ត្រៀមអស់រយៈពេលជាច្រើនខែមកនេះក្រុមអត្តពលិកទាំងអស់ នឹងព្យាយាឱ្យអស់ពីលទ្ធភាពបើទោះបីជាត្រូវជួបបណ្ដាប្រទេសខ្លាំងៗ ដូចជាកូរ៉េ ជប៉ុន ចិន ក៍ដោយ។

a35

គួបញ្ជាក់ផងដែរថា ក្រោយពីចប់ការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកក្នុងព្រឹត្តិការណ៍ Korea Cup Soft Tennis Touament 2016 រួចអត្តពលិកជម្រើសជាតិចំនួន ៥នាក់ក្នុងចំណោម ១១នាក់របស់កម្ពុជានឹងទទួលបានការហ្វឹកហាត់ ដើម្បីពង្រឹងបច្ចេកទេស និងសមត្ថភាពបន្ថែមទៀតនៅសាធារណរដ្ឋកូរ៉េសម្រាប់រយៈពេល ២សប្តាហ៍៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត