ភ្នំពេញក្រោន ត្រូវបានអញ្ជើញទៅប្រកួតជាមួយក្រុមមកពីថៃ វៀតណាម នៅលើទឹកដីចិន

នូ មករា August 23, 2016


ភ្នំពេញក្រោន៖ ក្លឹបភ្នំពេញក្រោនត្រូវបានអញ្ជើញឲ្យចូលរួមការប្រកួត China-Asean Cities Football Invitational Tournament ជាលើកដំបូង ដែលនឹងធ្វើឡើងនៅទីក្រុងណាននីង (Nanning) ប្រទេសចិនដែលចាប់ផ្តើមពីថ្ងៃទី១៦ ដល់ ថ្ងៃទី២១ ខែធ្នូឆ្នាំនេះ។

13892119_1778368562400644_5402389831272463916_n

តាមការបញ្ជាក់ពីមន្ត្រីក្លឹបបានឱ្យដឹងថា នេះជាការប្រកួតមួយដែលធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបច្ចេកទេស ក៏ដូចជាការចែករំលែកបទពិសោធន៍រវាងបណ្តាក្លឹបបាល់ទាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជាប្រយោជន៍ក្នុងការបោះជំហានឆ្ពោះទៅភាពជោគជ័យនាពេលអនាគត។

14022332_1780332838870883_5061472927121140882_n

សម្រាប់ឆ្នាំនេះដែរ ក្លឹបភ្នំពេញក្រោន នឹងត្រូវចូលរួមជាមួយនឹងក្រុមម្ចាស់ផ្ទះ Guangxi Long Guida (លេងនៅលីកលំដាប់ទី២ នៃប្រទេសចិនដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាកាលពីខែវិចិ្ឆកា ឆ្នាំ២០១៥ កន្លងទៅ) ក៏ដូចជាក្រុម Army United (លេងនៅលីកកំពូលនៃប្រទេសថៃ) និងក្លឹប Hanoi T&T (លេងលីកកំពូលនៃប្រទេសវៀតណាម) ផងដែរ។

14117712_1336808553013332_7244843668431630149_n

សូមបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Guangxi Sports Center ដែលអាចផ្ទុកអ្នកទស្សនាបាន ៦ ម៉ឺុននាក់ នៅទីក្រុង Nanning តែម្តង ខណៈដែលអនុប្រធានក្លឹបភ្នំពេញក្រោនលោក Tommy Lim ក៏បានចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតនេះនៅទីក្រុងណាននីងផងដែរ៕

ប្រភព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត