ល្បុក្កតោខ្មែរទទួលបានជោគជ័យផ្ទួនៗនៅអូស្ត្រាលី និងកូរ៉េខាងត្បូង

នូ មករា August 23, 2016


ភ្នំពេញ៖ ខែសីហានេះគឺពិតជាខែដ៏រីករាយមួយសម្រាប់វិស័យកីឡាល្បុក្កតោខ្មែរ ដោយហេតុថាក្រុមកីឡាករ កីឡាការិនីល្បុក្កតោកម្ពុជាដែលកំពុងតែបំពេញបេសកកម្មយ៉ាងស្វិតស្វាញក្នុងការផ្សព្វផ្សាយ ក៏ដូចជាប្រកួតប្រជែងនៅក្រៅប្រទេសនោះទទួលបានភាពជោគជ័យជាបន្តបន្ទាប់។

14079876_1172270209499345_5553128761424689460_n

ជាក់ស្តែង កាលពីដើមខែសីហាកន្លងទៅនេះសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីល្បុក្កតោចំនួន ៨រូបរួមមានកីឡាករ វី តារា, ឌឹប ង៉ែត, សាន អង្គររាជវ័ន្ត, ពក ផល្លី, ពក សំអៀង, ពក អេង, បេឌូ ដេរិក និង កីឡាការិនី សំ ថារ័ត្ន ដើម្បីបំពេញបេសកកម្មផ្សព្វផ្សាយគុនល្បុក្កតោខ្មែរនៅក្នុងប្រទេសអូស្ត្រាលី ក្រោមកិច្ចសហការពីសំណាក់សមាគមន៍ល្បុក្កតោអូស្ត្រាលីផងដែរ។ ក្នុងរយៈកាលស្នាក់នៅលើទឹកដីកង់ហ្គូរូនេះ អ្នកប្រយុទ្ធទាំង ៨ រូបបានបង្កើតឡើងនូវផ្ទាំងទស្សនីយភាពដ៏រស់រវើក ព្រមទាំងបានឆក់យកកម្លាំងចិត្តគាំទ្រពីសំណាក់បងប្អូនខ្មែរដែលកំពុងរស់នៅទីនោះរួមទាំងជនបទេសផងបានយ៉ាងច្រើនសម្បើម។

14079841_1327087353968721_2533095155304970557_n

ទន្ទឹមនឹងនេះដែរ ស្ទើរគ្រប់ការសម្តែងក្បាច់គុនល្បុក្កតោ ដែលបានរៀបចំដោយសមាគមល្បុក្កតោអូស្ត្រាលីក្នុងគោលបំណងអភិរក្ស និងផ្សព្វផ្សាយសិល្បៈគុនបុរាណនេះតែងតែមានទស្សនិកជនចូលទស្សនាយ៉ាងច្រើនកុះករ មិនត្រឹមតែប៉ុណ្ណោះ ល្បុក្កតោកម្ពុជាក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីជួបជុំគ្រួសារកីឡាយុទ្ធសិល្ប៍នៃប្រទេសអូស្ត្រាលីដែលមានការចូលរួមពីគ្រូក្បាច់គុន និងអ្នកគុននិយមដទៃទៀតជាច្រើនផងដែរ។ អ្វីដែលពិសេសនោះគឺ ក្រោយបានទស្សនាការបង្ហាញក្បាច់គុនល្បុក្កតោដោយសិស្សគុនល្បុក្កតោទាំងប្រាំបីនាក់រួចមក គណៈកម្មាធិការ AMAHOF (The AUSTRALASIAN MARTIAL ARTS HALL OF FAME ) បានសម្រេចឱ្យគុនល្បុក្កតោបានចូលជាសមាជិកពេញសិទ្ធិរបស់គេជាផ្លូវការតែម្តង។

ឮ

ជោគជ័យមួយទៀតនោះគឺ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាក៏បានបញ្ជូនកីឡាការិនីមួយរួបទៀតឈ្មោះ ខៀវ ចិន្តារ័ត្ន ដើម្បីទៅចូលរួមប្រកួតនៅប្រទេសកូរ៉េខាងត្បូង ក្នុងលក្ខន្តិកៈក្បាច់គុនបុរាណកូរ៉េ Teakyon។ ជាលទ្ធផល កីឡាការិនីរបស់កម្ពុជារូបនេះទទួលបានចំណាត់ថ្នាក់លេខ២ ខណៈដែលកីឡាការិនីជនជាតិកូរ៉េជាប់លេខ១ ហើយកីឡាការិនីបារាំងបានលេខ៣។ បន្ថែមពីលើសមិទ្ធផលទាំងនេះនៅចុងខែកញ្ញា ខាងមុខនេះ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាក៏នឹងបញ្ជូនកីឡាករចំនួន ៤នាក់ទៀតដើម្បីចូលរួមប្រកួតក្បាច់គុនបុរាណនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំនៅក្នុងទ្វីបអាសុីគឺ The 5th Asian Beach Games  ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាណាំងប្រទេសវៀតណាម៕

14022259_1358627467499602_663975122165443433_n

អត្ថបទ៖ មករា

ប្រភព៖ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត