ក្រុម U-15 កម្ពុជាចេញទៅប្រកួតនៅចិនព្រឹកមិញក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន Inoue Kazunori

នូ មករា August 23, 2016


ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការប្រមូលផ្តុំដើម្បីហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីរួចមក ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា (ក្រុមយុវជនសាលាបាល់ទាត់ជាតិ) បានចេញដំណេីរកាលពីព្រឹកថ្ងៃទី២៣ ខែសីហា នេះដើម្បីទៅចូលរួមប្រកួតជាលក្ខណៈមិត្តភាពនៅក្នុងកម្មវិធី “The Belt and Road Initiative” U15 Boys Football Tournament នៅប្រទេសចិនដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

14053645_1781374918766675_3369625216421515022_o

តាមការគ្រោងទុក ក្រុម U-15 កម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកជនជាតិជប៉ុន Inoue Kazunori នឹងត្រូវប្រកួតជាមួយនឹងក្រុមយុវជនU-15 ចិនផងដែរ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណងមិត្តភាពនៃវិស័យបាល់ទាត់រវាងប្រទេសទាំងពីរផងដែរ។

14054268_1781374895433344_8313109677756052449_o

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត