ទីលានកីឡាចំនួន ៧ កំពុងកែលម្អឡើងវិញដើម្បីត្រៀមព្រឹត្តិការណ៍កីឡាជាតិលើកទី១

នូ មករា August 23, 2016


ភ្នំពេញ៖ ទីលានកីឡាចំនួន ៧ ដែលស្ថិតនៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិកកំពុងតែត្រូវបានឈូសឆាយដើម្បីធ្វើការកែលម្អឡើងវិញសម្រាប់ត្រៀមការប្រកួតកីឡាជាតិលើកទី១ (National Games) ដែលនឹងត្រូវធ្វើនៅចុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះ ។

14089252_1050322431715553_802480467503098456_n

ទីលានដែលកំពុងកែលម្អនេះរួមមានទីលានបាល់បោះចំនួន ៣ និងបាល់ទះចំនួន ២  ដែលស្ថិតនៅផ្នែកខាងត្បូងចន្លោះអាគារតេក្វាន់ដូប៊ូយ៉ុង និងអគារវាយសី។ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ក្រៅពីជួសជុលទីលានបាល់បោះ និងបាល់ទះនេះក៏មានការជួសជុលទីលានវាយកូនបាល់ចំនួន ២ ទៀតដែលស្ថិតនៅជាប់នឹងអគារហ្វឹកហាត់ប្រដាល់ប៉ែកខាងជើង។

14080066_1050322538382209_7893884102090446075_n

អគ្គនាយកកីឡារូបនេះមិនទាន់អាចបញ្ជាក់បានទេថា ការជួសជុលនេះអាចទាន់ការប្រកួតកីឡាជាតិ ឬ អត់នោះ ប៉ុន្តែលោកបានជំរុញឲ្យក្រុមការងារទាំងអស់ខិតខំធ្វើការជួសជុលឲ្យបានទាន់ការប្រកួតនោះ ខណៈដែលក្រុមហ៊ុនដែលដេញថ្លៃបានគម្រោងនេះ កំពុងតែបំពេញការងារយ៉ាងញាប់ដៃញាាប់ជើងនោះ៕

14064128_1050476355033494_452682713867368141_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត