តេន្នីស: កីឡាការីនី Angelique Kerber ចាញ់កីឡាការីនី Karolina Pliskova ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Cincinnati Open

លី រិទ្ធី August 23, 2016


កីឡាការីនី Angelique Kerber នៅតែមិនអាចបញ្ចប់កំណត់ត្រារបស់កីឡាការីនី Serena Williams ក្នុងឈនៅលេខ ១ ពិភពលោករយៈពេល ១៨៣ សប្តាហ៍បាន បន្ទាប់ពីប្រកួតចាញ់កីឡាការីនី Karolina Pliskova ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Cincinnati Open។

កីឡាការីនីសញ្ជាតិ អាល្លឺម៉ង់ Kerber វ័យ ២៨ ឆ្នាំទទួលបរាជ័យក្រោមថ្វីដៃរបស់កីឡាការីនីសញ្ជាតិ ឆេក ក្នុងលទ្ធផល 6-3 6-1 ដើម្បីឈ្នះបានរង្វាន់ WTA ទី ៦ របស់ខ្លួន។

កីឡាការីនី សញ្ជាតិអាម៉េរិគ Williams វ័យ ៣៤ ឆ្នាំបានកាន់កាប់តំណែងលេខ ១ ពិភពលោកតាំងពីខែកុម្ភៈ ២០១៣ មកម្លេះ ហើយកំពុងតែឈានទៅបំបែកកំណត់ត្រារបស់កីឡាការីនី Steffi Graf ដែលមានកំណត់ត្រាឈលេខ ១ ពិភពលោករយៈពេល ១៨៦ សប្តាហ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាការីនី Kerber ដែលជាជើងឯក Australian Open ត្រូវបានគូរប្រកួតឈ្នះសេវ៉ារហូតដល់ទៅ ៥ ដង ដែលធ្វើឲ្យកីឡាការីនីរូបនេះចាញ់កីឡាការីនី Pliskova ក្នុងការប្រកួតនេះតែម្តង៕

_90870058_kerber4_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត