V.League 1: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២២

នូ មករា August 22, 2016


ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 ជិតដល់ទីបញ្ចប់ដោយសប្តាហ៍នេះគឺជាសប្តាហ៍ទី ២២ ហើយ។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ទីបញ្ចប់ការប្រកួតប្រជែងដំណែងជើងឯកនៅតែតឹងតែងនៅឡើយដោយបច្ចុប្បន្ននេះក្លឹប Hai Phong, SHB Da Nang និងក្លឹប T. Quang Ninh មានពិន្ទុខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។

សម្រាប់ការប្រកួតដំបូងរវាងក្លឹប Hai Phong ដែលត្រូវទទួលភ្ញៀវក្លឹប FLC Thanh Hoa ដែលជាការប្រកួតធំប្រចាំសប្តាហ៍នោះបានបញ្ចប់ទៅដោយក្លឹប Hai Phong បានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវក្នុងលទ្ធផល ១-១។

រីឯក្លឹប SHB Da Nang វិញបានយកឈ្នះលើក្រុមភ្ញៀវក្លឹប Long An ក្នុងលទ្ធផល ៤-១ ផងដែរ។ ខណៈក្លឹប T. Quang Ninh ក៏បានយកឈ្នះលើក្លឹប XSKT Can Tho ២-០ ផងដែរ។ លទ្ធផលស្មើគ្នារបស់ក្លឹប Hai Phong ក្នុងសប្តាហ៍ទី ២២ នេះបានធ្វើឲ្យគន្លាតពិន្ទុរវាងក្រុមលេខ ១ និង លេខ ២ ព្រមទាំងលេខ ៣ ខុសគ្នា ១ ពិន្ទុ។

បច្ចុប្បន្ននេះក្លឹប Hai Phong ឈនៅកំពូលតារាងដែលមាន ៤១ ពិន្ទុ ខណៈក្លឹប SHB Da Nang ឈនៅលេខ ២ មាន ៤០ ពិន្ទុ ហើយក្លឹប T.Quang Ninh ឡើងមកឈនៅលេខ ៣ មាន ៤០ ពិន្ទុ ស្របពេលដែលក្លឹប Ha Noi T&T ឈលេខ ៤ មាន ៣៨ ពិន្ទុ។ ដូចនេះការប្រកួតនៅក្នុងលីកកំពូលនៃប្រទេស វៀតណាម នឹងសម្រេចលើថាតើក្លឹបណាធ្វើបានល្អក្នុងប្រកួតដែលនៅសល់ដើម្បីឈ្នះជើងឯកក្នុងរដូវកាលនេះ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសម្រាប់សប្តាហ៍ទី ២២ នេះ៕

14115012_1211626958900719_4018898350527848181_o

14051556_1211659162230832_2814850253065539804_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត