អ្នកប្រដាល់ ២រូបចុងក្រោយដែលត្រូវចាកចេញពីការប្រកួត TV5 Boxing Knock Out

នូ មករា August 22, 2016


ភ្នំពេញ៖ អ្នកប្រដាល់ ២ រូបទៀតហើយដែលបានចាញ់ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out លើសង្វៀន TIFFY ARENA នាយប់ថ្ងៃទី២១ ខែសីហាម្សិលមិញនេះ ។ នេះក៏ជាការប្រកួតសម្រាប់វគ្គជម្រុះចុងក្រោយផងដែរពោលគឺជម្រុះពី ៣២នាក់ដោយទុកតែ ១៦នាក់ប៉ុណ្ណោះសម្រាប់ប្រកួតវគ្គជម្រៅជំហានទី២ ដើម្បីរក ៨នាក់ចុងក្រោយ ។ សម្រាប់វគ្គជម្រុះបឋមចុងក្រោយនេះអ្នកប្រដាល់ប៊ុន សុធា មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែកដោយពិន្ទុទាំងវេទនា ដូច្នេះ ខេវិន ត្រូវហាលអាវត្រឹមនេះ រីឯ សុធាមានកៅអីសម្រាប់វគ្គ ១៦នាក់ចុងក្រោយបន្តទៀត ។

photo_2016-08-21_21-19-36 [800x600]

នៅក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ គឿម សុវណ្ណឌឿត មកពីក្លិបមោងឬស្សីមរតកគុនខ្មែរបានផ្ដួលអ្នកប្រដាល់វុត្ថា សុផានិល មកពីក្លិបអង្គរធំគុនខ្មែរនៅទឹកទី២ នាំឱ្យសុវណ្ណឌឿត មានកៅអីសម្រាប់ប្រកួតបន្តវគ្គ ១៦នាក់ចុងក្រោយ ឯ វុត្ថា សុផានិល ត្រូវបញ្ចប់បេសកកម្មក្នុងការប្រកួតរបស់ខ្លួនត្រឹមនេះ ។

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត