EPL: លទ្ធផលនៃការប្រកួតសប្តាហ៍ទី ២ 

នូ មករា August 22, 2016


ការប្រកួតបាល់ទាត់ពានរង្វាន់លីកកំពូលនៃប្រទេសអង់គ្លេស ឬ Premier League រដូវកាល ២០១៦ – ២០១៧ បានឈានដល់សប្តាហ៍ទី ២ ហើយ។ សម្រាប់ការប្រកួតនៅក្នុងសប្តាហ៍នេះក្លឹបបិសាចក្រហម Manchester United បានយកឈ្នះលើក្លឹប Southampton ក្នុងលទ្ធផល ២-០ ជាមួយនឹងគ្រាប់បាល់ទាំងពីរគ្រាប់រកបានដោយកីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic។

ចំណែកការប្រកួតរវាងក្លឹប Manchester City វិញ កីឡាករ Sergio Aguero និងកីឡាករ Nolito រកបានម្នាក់ ២ គ្រាប់ជួយឲ្យក្លឹប Manchester City យកឈ្នះលើក្លឹប Stoke ក្នុងលទ្ធផល ៤-១ ដើម្បីបន្តកំណត់ត្រាឈ្នះរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep Guardiola។

រីឯការប្រកួតធំប្រចាំនេះដែលជាការប្រកួតរវាងក្លឹបជើងឯក Premier League រដូវកាលមុន⁣⁣ Leicester City បើកកីឡដ្ឋាន King Power របស់ខ្លួនដើម្បីទទួលភ្ញៀវក្លឹបកាំភ្លើងធំ Arsenal នោះបញ្ចប់ទៅក្នុងលទ្ធផល ០-០ ក៏ទោះបីជាក្រុមទាំងពីរព្យាយាមរកគ្រាប់យ៉ាងណាក៏ដោយ។ អ្វីដែលគួរភ្ញាក់ផ្អើលនោះក្លឹបហង្សក្រហម Liverpool ដែលបានយកឈ្នះលើក្លឹប Arsenal នៅសប្តាហ៍ទី ១ ក្នុងលទ្ធផល ៤-៣ នោះទទួលបាបរាជ័យក្នុងការប្រកួតជាមួយក្លឹប Burnley ក្នុងលទ្ធផល ២-០ ស្របពេលដែលក្លឹបទើបតែឡើងមកលីកកំពូលឆ្នាំនេះវិញក្លឹប Hull បន្តការឈ្នះរបស់ខ្លួនក្នុងសប្តាហ៍ទី២ ផងដែរ។ ខាងក្រោមជាលទ្ធផលប្រកួតទាំងអស់សម្រាប់ទី ២ នេះ៕

week-2

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត