រកឃើញហើយជ័យលាភីនៃការប្រណាំងម៉ូតូ-ឡានអន្តរជាតិដែលទើបបញ្ចប់នៅលើទឹកដីអង្គរ

នូ មករា August 22, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ ASIA Cross Country Rally 2016 ដែលមានការចូលរួមពីសំណាក់កីឡាករចំនួន ២០០ នាក់មកពី ៩ប្រទេសផ្សេងៗគ្នានោះបានបញ្ចប់ដោយជោគជ័យហើយនៅលើទឹកដីខេត្តសៀមរាបដោយមានការចែកជូនមេដាយដល់អត្តពលិកជ័យលាភីដែលទទួលបានជ័យជម្នះថែមទៀតផង។ ព្រឹត្តិការណ៍ប្រកួតដែលរួមមានរថយន្តចំនួន ២៥គ្រឿង និងម៉ូតូ ៤៥គ្រឿងមកពីប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី សិង្ហបូរី ឥណ្ឌា ស្វីស ជប៉ុន និងចិនតៃប៉ិ នេះបានបញ្ចប់ជាស្ថាពរបន្ទាប់ពីបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជាជាង ២៤០០ គីឡូម៉ែត្រដោយចាប់ផ្តើមពីតំបន់ប៉ាតាយ៉ាប្រទេសថៃហើយឆ្លងមកកាន់ព្រះរាជាណាចក្រកម្ពុជា និងឆ្ពោះមកកាន់ទីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប។

14079467_10157228087490468_4184415225182531227_n

ពិធីប្រគល់រង្វាន់ដល់ជ័យលាភីកាលពីចុងសប្តាហ៍កន្លងទៅមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ព្រមទាំងមន្ត្រីសហព័ន្ធកីឡាយានយន្តថៃ និងអាជ្ញាធរខេត្តសៀមរាប រួមជាមួយកីឡាករមកពីប្រទេសទាំង ៩ ផងដែរ ។ គួររំលឹកថា ការប្រណាំងរថយន្ត និងម៉ូតូឆ្លងកាត់តាមផ្លូវលំនិងកាត់ភ្នំលើស្ថានភាពផ្លូវដ៏សែនលំបាកនេះត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១៤ ខែសីហាមក និងបានចូលមកដល់ទឹកដីកម្ពុជានៅថ្ងៃទី១៨ ខែសីហា តាមច្រកទ្វារអន្តរជាតិខេត្តកោះកុង មុននឹងបន្តការប្រណាំងតាមបណ្តាខេត្តជាច្រើនដូចជា កោះកុង ព្រះសីហនុ កំពត រាជធានីភ្នំពេញ កំពង់ធំ និងខេត្តសៀមរាបដែលទីបញ្ចប់នេះ។

14039987_10157228130635468_7872862633657920517_n

សម្រាប់លទ្ធផលនៃការប្រកួតគឺ ចំពោះកីឡាប្រណាំងម៉ូតូចំណាត់ថ្នាក់លេខ១ បានទៅកីឡាករថៃ Jakkrit Chawtale , ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ ស្វីស Olle Ohisson និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ ជប៉ុន Yoshi Ikemachi។ ចំណែកកីឡាករកម្ពុជា២រូប គឺឃួន ផាន់តារា ទទួលបានលេខ ៧ និងកីឡាករ ចាន់ ដាវុធ ទទួលបានលេខ ១០។ ចំពោះចំណាត់ថ្នាក់រថយន្តលេខ១ បានទៅកីឡាករថៃ Natthaphon, ចំណាត់ថ្នាក់លេខ២ កីឡាករជប៉ុន Niihori និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករថៃ Wongwirot រីឯកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៧ ៕

14034881_10157228130795468_4051335230352460503_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត