KEC រៀបចំវិញ្ញាសាជិះសេះចម្ងាយសាកល្បង មុនចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០១៧

នូ មករា August 22, 2016


ភ្នំពេញ៖ មជ្ឈមណ្ឌលសេះខ្មែរ (KEC) ដែលមានលោក កែវ វណ្ណារិន អគ្គលេខាធិការសហព័ន្ធបង្ហាត់កីឡាជិះសេះកម្ពុជាជាប្រធានបានរៀបចំវិញ្ញាសាជិះសេះចម្ងាយលក្ខណៈអន្ដរជាតិលើកដំបូង ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី និងសេះលើវិញ្ញាសានេះសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៧ខាងមុខ ។

IMG_0901

លោក កែវ វណ្ណារិន បានថ្លែងឲ្យដឹងថា វិញ្ញាសាជិះសេះចម្ងាយ គឺជាវិញ្ញាសាមួយនឹងមានក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ ហេតុនេះហើយទើបលោករៀបចំការប្រកួតនេះ ដើម្បីជាការសាកល្បង និងធ្វើតេស្ដសមត្ថភាពកីឡាករ-កីឡាការិនី ។ ប៉ុន្ដែការរៀបចំដំបូងនេះ ប្រកួតតែ ២វិញ្ញាសាប៉ុណ្ណោះ គឺជិះចម្ងាយ ២០គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រដែលធ្វើតាមសំណូមពរស្ថាប័នអន្ដរជាតិ ដែលចង់ឃើញកីឡាករជិះសេះកម្ពុជាជិះលើវិញ្ញាសានេះ ។ លោកបន្ដថា មជ្ឈមណ្ឌលសេះខ្មែររបស់លោក ធ្លាប់បានរៀបចំព្រឹត្តិការណ៍ប្រណាំងនេះ ៣លើកមកហើយប៉ុន្ដែមិនធ្លាប់មានការប្រកួតជិះសេះចម្ងាយបែបនេះទេ យ៉ាងណាក៏ដោយលោកកំពុងអភិវឌ្ឍន៍និងបណ្ដុះបណ្ដាលធនធានកីឡាករគ្រប់វិញ្ញាសា ដើម្បីត្រៀមចូលរួមប្រកួតអន្ដរជាតិនានា ពិសេសគឺការបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីជិះចម្ងាយ ដើម្បីត្រៀមស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៧តែម្ដង ។

IMG_0904

ប៉ុន្ដែលោកថា ការជិះចម្ងាយ ១០គីឡូម៉ែត្រ ឬ ២០គីឡូម៉ែត្រ មិនមែនជាអ្វីដែលលោកចង់បាននោះទេ គឺលោកជំរុញឲ្យកីឡាករ-កីឡាការិនីរួមទាំងសេះផងដែរ ធ្វើការហ្វឹកហាត់លើការជិះចម្ងាយពី ៦០គីឡូម៉ែត្រ ទៅ ៨០គីឡូម៉ែត្រ រហូតដល់ ១០០គីឡូម៉ែត្រទៀតដើម្បីពង្រឹងវិញ្ញាសានេះឲ្យមានសក្ដានុពល សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

IMG_0866

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត