AFC Cup 2017៖ ក្រុមនេប៉ាល់ លត់ម្ចាស់ផ្ទះម៉ុងហ្គោលី ២-០ មុនជួបណាហ្គាវើលថ្ងៃស្អែក

នូ មករា August 22, 2016


ភ្នំពេញ៖ ក្រុមជើងឯកលីគកំពូលនៃប្រទេសនេប៉ាល់ Three Star Club បានទទួល ៣ពិន្ទុនៃការប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 ហើយ បន្ទាប់ពីយកឈ្នះក្រុម Erchim FC របស់ម៉ុងហ្គោលី ដោយលទ្ធផល ២-០ នៅក្នុងជំនួបបើកឆាកពូលB មុននឹងបន្ដជួបក្រុមណាហ្គាវើល ដែលតំណាងឲ្យប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ ។ ជ័យជម្នះរបស់ក្រុម Three Star Club បានធ្វើឲ្យក្រុមតំណាងប្រទេសនេប៉ាល់នេះ ឡើងឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្នហើយត្រូវការឈ្នះ ១ប្រកួតទៀតប៉ុណ្ណោះ នឹងទទួលបានកៅអីឡើងទៅលេងជុំបន្ដ ។ ក្រុមដែល Three Star Club ត្រូវយកឈ្នះបន្ដនោះ គឺក្រុមណាហ្គាវើល របស់កម្ពុជា ព្រោះក្នុងពូលB មានតែ ៣ក្រុមចូលរួម ប្រសិនបើក្រុមណាឈ្នះ ២ប្រកួតគឺក្រុមនោះនឹងឡើងដោយស្វ័យប្រវត្តិតែម្ដង ។

SKL_8528

ប៉ុន្ដែទោះជាយ៉ាងណាលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ធ្លាប់បានលើកឡើងថាដោយកម្រិតពានលីគកំពូលនៃប្រទេសនេប៉ាល់ និងម៉ុងហ្គោលី ប្រហាក់ប្រហែលនឹងលីគកំពូលកម្ពុជា ខណៈចំណាត់ថ្នាក់ពិភពលោកស្ថិតក្រោមកម្ពុជា គឺលោកមិនសូវបារម្ភចំពោះការប្រកួតនោះទេ តែអ្វីដែលលោកបារម្ភ គឺអាកាសធាតុ តែបើនិយាយពីសមត្ថភាពគូប្រជែងទាំង ២ក្រុមវិញ លោករំពឹងថា នឹងមិនសូវពិបាកយកឈ្នះនោះទេប្រសិនបើកូនក្រុមលោកប្រមូលអារម្មណ៍ប្រកួតបានល្អ ។

V_497413799

គួរបញ្ជាក់ថា ជំនួបជាមួយក្រុម Three Star Club គឺជាការប្រកួតដ៏សំខាន់ ដែលក្រុមណាហ្គាវើល ចាំបាច់ត្រូវការឈ្នះដើម្បីរារាំងក្រុមនេះមិនឲ្យឡើងវគ្គបន្ដ តែបើសិនណាហ្គាវើល ភ្លាត់ស្នៀតចាញ់នោះ គឺក្រុម Three Star Club របស់នេប៉ាល់នេះហើយដែលត្រូវឡើងវគ្គបន្ដ ។ ដោយឡែកមួយប្រកួតចុងក្រោយរបស់ក្រុមណាហ្គាវើល គឺត្រូវជួបក្រុម Erchim FC របស់ម៉ុងហ្គោលីនៅថ្ងៃទី២៥ ខែសីហាចុងសប្ដាហ៍នេះ ៕

13669416_1775121709391996_1882789073922665526_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត