កាយសម្ព័ន្ធកម្ពុជាត្រូវការបណ្តុះបណ្តាលគ្រូបង្វឹកបន្ថែមដើម្បីសម្រេចគោលដៅសុីហ្គេម២០២៣

នូ មករា August 21, 2016


ភ្នំពេញ៖ រយៈពេល ៧ឆ្នាំខាងមុខ ដែលកម្ពុជានឹងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣នោះ ប្រភេទកីឡាកាយសម្ព័ន្ធនឹងមានការរីកចម្រើនខ្លាំង ក្នុងការដណ្ដើមយកមេដាយមកជូនជាតិ បើសិនជាគ្រូបង្វឹកកីឡានេះបានទទួលការបណ្ដុះបណ្ដាលច្រើនដងក្នុង១ឆ្នាំៗ។ មកដល់ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រភេទកីឡាមួយនេះ កំពុងធ្វើការប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងខ្លួនឱ្យមានការរីកចម្រើន នឹងទទួលបានការចាប់អារម្មណ៍ដូចភេទកីឡាដទៃទៀត ។ ជាមួយនឹងការខិតខំពង្រឹងខ្លួននោះសហព័ន្ធ ក៏ទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញកីឡាកាយសម្ព័ន្ធអន្តរជាតិ ដែលផ្តល់ឱ្យដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ដោយគ្រូបង្វឹកជនជាតិបរទេសទាំងនោះបានបង្រៀនទាំងផ្នែកទ្រឹស្ដី និង ការអនុវត្តផ្ទាល់ពីបច្ចេកទេសនៃកីឡាកាយសម្ព័ន្ធរៀងរាល់ឆ្នាំ៤ឆ្នាំម្ដង ។

14064067_1758148754467950_8671608987357696773_n

ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងតែធ្វើការបណ្ដុះបណ្ដាលគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាច្រើនរូបនៅតាមបណ្ដាលខេត្តនានាជាពិសេសគឺអត្តពលិកជាថ្នាលតែម្ដង ។ ដោយសហព័ន្ធជឿជាក់ថាខ្លួននឹងទទួលបានលទ្ធផលល្អក្នុងការដណ្ដើមយកមេដាយក្នុងកម្រិតណាមួយពីព្រឹត្តិការណ៍នោះ បើសិនជាកាយសម្ព័ន្ធបានទទួលការបណ្ដុះបណ្ដាល ៣ទៅ៤ដងក្នុង១ឆ្នាំៗ។

14045897_1758148974467928_3129462343333551330_n

ទិសដៅបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាល ច្រើនដងក្នុង១ឆ្នាំៗនោះ គឺជាផែនការរបស់ឯកឧត្តមថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផ្ទាល់ ដែលជាផែនការដ៏សំខាន់មួយដែលត្រូវតែធ្វើជាដាច់ខាត ពោលគឺនឹងចាប់ផ្ដើមពីឆ្នាំ ២០១៧-២០១៨ ទៅដោយនឹងធ្វើការអញ្ជើញគ្រូមកពីបរទេសមកបង្រៀន ។ ហើយនៅពេលដែលកីឡាមួយនេះ មាន ធនធានច្រើននោះសហព័ន្ធ នឹងធ្វើការបញ្ជូនគ្រូទៅរៀនវគ្គបណ្ដុះបណ្ដាល នៅក្រៅប្រទេសទៀតផង។ នេះគឺជាផែនការយុទ្ធសាស្ត្រដ៍សំខាន់មួយក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម រយៈពេល៧ឆ្នាំខាងមុខ។ ខណៈដែលពេលនេះ សហព័ន្ធកីឡាកំពុងតែមានទំនាក់ទំនងល្អជាមួយនឹងប្រទេសជប៉ុន ចិន និង រុស្សី។
14079895_1758149131134579_1748194110648885833_n

លោកបន្តថា៖ «វគ្គសិក្សារបស់កីឡាកាយសម្ព័ន្ធ នេះផ្តោតទៅលើបច្ចេកទេសសុទ្ធសាធ ហើយវាមិនសំខាន់ថាអ្នកមករៀនមានវ័យចាស់ ឬមិនធ្លាប់ហាត់កាយសម្ព័ន្ធពីមុនមកនោះទេ តែសំខាន់យើងត្រូវផ្តោតលើការសិក្សា។ ជាក់ស្តែងនៅប្រទេសជប៉ុនបច្ចុប្បន្ន គឺអ្នកខ្លះពីមុនមិនមែនជាអ្នកធ្លាប់ហាត់កាយសម្ព័ន្ធទេប៉ុន្តែបន្ទាប់ពីពួកគាត់បានសិក្សារៀនសូត្រ គាត់បានក្លាយជាគ្រូបង្វឹកដ៏ល្អ ហេតុនេះនៅកម្ពុជាក៏អ៊ីចឹងដែរឲ្យតែយើងខិតខំរៀនសូត្រ យើងនឹងក្លាយជាគ្រូបង្វឹកដ៏ល្អ»។ លោករំពឹង និងសង្ឃឹមយ៉ាងមុតមាំថា បើផែនការយុទ្ធសាស្ត្រនេះចាប់ផ្ដើមនោះ គ្រូបង្វឹកដែលបានសិក្សាវគ្គបច្ចេកទេសទាំងអស់នឹងពាំនាំយកបទពិសោធន៍ពីការវគ្គសិក្សាទាំងទ្រឹស្តីនិងការអនុវត្តទៅជួយបង្ហាត់បង្ហាញញដល់កីឡាករកីឡាការិនីនៅតាមមូលដ្ឋានរៀងៗខ្លួនដើម្បីពង្រឹងបច្ចេកទេសនិងសមត្ថភាពឲ្យកាន់រីកចម្រើនថែមទៀតដើម្បីគោលបំណងទៅថ្ងៃអនាគត។

14034910_1758148997801259_1801818679339286611_n

ជាមួយគ្នានេះដែលលោកណយ ផាន់ណា បានសង្កត់ធ្ងន់ថា បើសិនជាស្ថាប័នកីឡាទាំង ៣រួមសំឡេងបញ្ចូលគ្នាតែមួយ គឺគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជន និង កីឡា និង សហព័ន្ធកីឡាជាតិ នោះគ្រប់បណ្ដាលប្រភេទកីឡាទាំងអស់នឹងរីកចម្រើនខ្លាំង ដូចកីឡាប្រទេសជឿនលឿនជាមិនខាន៕

14095735_1758149037801255_971815070590015905_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត