EPL: Arsenal ចែកគ្នា ១ ពិន្ទុម្នាក់ជាមួយក្លឹប Leicester City ក្នុងការប្រកួយប់មិញនេះ

លី រិទ្ធី August 21, 2016


ការប្រកួតធំប្រចាំនេះដែលជាការប្រកួតរវាងក្លឹបជើងឯក Premier League រដូវកាលមុន⁣⁣ Leicester City បើកកីឡដ្ឋាន King Power របស់ខ្លួនដើម្បីទទួលភ្ញៀវក្លឹបកាំភ្លើងធំ Arsenal នោះបញ្ចប់ទៅក្នុងលទ្ធផល ០-០។

នៅក្នុងការប្រកួតដ៏ស្វិតស្វែងនេះក្រុមទាំងពីរសុទ្ធតែព្យាយាមរកជ័យជម្នះដំបូងរបស់ខ្លួនក្រោយទទួលបរាជ័យក្នុងសប្តាហ៍ទី ១ ដូចគ្នានោះ តែក្រុមទាំងពីរគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេ។ នៅក្នុងផងដែរ អាជ្ញាកណ្តាល លោក Mark Clattenburg គឺជាអ្នកធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹប Leicester មិនរីករាយដោយសារតែមិនបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រ ឲ្យក្លឹប Leicester City រហូតដល់ទៅ ២ ដង នៅពេលដែលកីឡាករ Laurent Koscielny ប្រជែងជាមួយនឹងកីឡាករ  Danny Drinkwater និងក្រោយមកកីឡាករ  Hector Bellerin ប្រជែងជាមួយកីឡាករ Ahmed Musa ផងដែរ។

ចំណែកឯអ្នកចាំទី Petr Cech វិញក៏សង្រ្គោះបានបាល់ជាច្រើនផងដែរដែលក្នុងនោះ ការព្យាយាមរបស់កីឡាករ Riyad Mahrez ត្រូវបានអ្នកចាំទីសង្រ្គោះបានយ៉ាងល្អ ខណៈឱកាសរបស់ក្លឹប Arsenal ក៏មានមិនតិចផងដែរតែធ្វើមិនបានសម្រេច ដូចនេះក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ នៅកីឡដ្ឋាន King Power៕

20-08-2016-02

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត