Rio Olympics 2016: ប្រទេស ប្រេសីុល ឈ្នះមេដាយមាសបាល់ទាត់បុរស

លី រិទ្ធី August 21, 2016


កីឡាករ Neymar ស៊ុតបាល់ penalty ជ័យជម្នះឲ្យប្រទេសប្រេស៊ីល ដើម្បីជួយឲ្យម្ចាស់ផ្ទះយកឈ្នះលើក្រុម អាល្លឺម៉ង់ ៥-៤ ក្នុងការស៊ុតបាល់ ១១ ម៉ែត្រ កាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញសារ បាល់ទាត់បុរសអូឡាំពិក នាទីក្រុង Rio។

ការប្រកួតរវាងក្រុមបញ្ចប់ទៅក្នុងលទ្ធផល ១-១ ក្រោយការប្រកួតម៉ោងធម្មតា និងម៉ោងបន្ថែម ជាមួយនឹងការស៊ុត free-kick យ៉ាងល្អរបស់កីឡាករ Neymar តែត្រូវបានរារាំងដោយកីឡាករ Max Meyer។

នៅក្នុងការស៊ុតបាល់ ១១ ម៉េត្រ កីឡាកររបស់ប្រទេស អាល្លឺម៉ង់ ធ្វើមិនបានសម្រេចមុននឹងកីឡាករ Neymar ស៊ុតបាល់ជ័យជម្នះឲ្យប្រទេស ប្រេស៊ីលឈ្នះមេដាយមាសតែម្តង។ ការឈ្នះនេះគឺក្រោយរយៈពេល ២ ឆ្នាំបន្ទាប់ពីប្រទេស អាល្លឺម៉ង់ យកឈ្នះលើប្រេស៊ីល ៧-១ ក្នុងការប្រកួត 2014 World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Belo Horizonte។

នៅពីមុខអ្នកគាំទ្រជាង ៧៨,០០០ នាក់នាកីឡដ្ឋាន Maracana ប្រទេសប្រស៊ីល បានសងសឹកបានសម្រេចហើយឈ្នះមេដាយមាសដោយបញ្ចប់ការមិនឈ្នះមេដាយក្រោយចាញ់នៅឆ្នាំ ១៩៨៤ ១៩៨៨ និង ២០១២ ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេស នីហ្សែរីយ៉ា ឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញសារបាល់ទាត់បុរសនេះ៕

Screen Shot 2016-08-21 at 7.39.02 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត