Rio Olympics 2016: កីឡាករ Usain Bolt ឈ្នះមេដាយមាសអូឡាំពិកទី ៩ 

លី រិទ្ធី August 21, 2016


កីឡាករ Usain Bolt បានឈ្នះមេដាយមាស ៣ ក្នុងការប្រកួតអូឡាំពិក ៣ លើកជាប់គ្នា ហើយមេដាយមាសទី ៩ របស់កីឡាកររូបនេះជួយឲ្យប្រទេសរបស់ខ្លួនឈ្នះការប្រកួត ៤x១០០ ម៉ែត្រ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Rio។

កីឡាករ Bolt វ័យ ២៩ ឆ្នាំបានឈ្នះមេដាយមាសក្នុងវិញ្ញសាររត់ ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ ហើយកីឡាកររូបនេះគឺជាកីឡាករតែមួយគត់ដែលឈ្នះមេដាយមាស ៣ ក្នុងព្រឹត្តិការណ៍អូឡាំពិក ៣ ក្នុងវិញ្ញសារ ១០០ ម៉ែត្រ ២០០ ម៉ែត្រ និង ៤X១០០ ម៉ែត្រផងដែរ។ កីឡាកររូបនេះសហការជាមួយកីឡាករ Asafa Powell, Yohan Blake និងកីឡាករ Nickel Ashmeade tធ្វើបានក្នុងថរវេលា ៣៧.២៧ វិនាទី ដើម្បីឈ្នះមេដាយមាស។ មេដាយប្រាក់បានទៅលើប្រទេស ជប៉ុន ខណៈសំរឹទ្ធបានទៅលើប្រទេស កាណដា។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះគ្រោងនឹងចូលនិវត្តន៍បន្ទាប់ពីប្រកួត 2017 World Championships នៅទីក្រុងឡុង ហើយនឹងមិនចូលរួមប្រកួតនៅក្នុងការប្រកួតនាទីក្រុង តូក្យូ ២០២០ នោះទេ៕

Screen Shot 2016-08-20 at 9.31.52 PM

_90856808_bolt2008_getty

Screen Shot 2016-08-20 at 9.31.12 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត