កម្ពុជានៅតែជាក្រុមខ្លាំងឈានមុខគេក្នុងការប្រកួតប៉េតង់ជើងឯកអាសុីអាគ្នេយ៍

នូ មករា August 20, 2016


វៀងចន្ទន៍៖ ក្រុមអត្តពលិកប៉េតង់កម្ពុជាបានបន្តឈរក្នុងនាមជាក្រុមឈានមុខគេមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក អាសុីអាគ្នេយ៍ ឬ SEAPA Petanque Championship ដោយបានរក្សាកំណត់ត្រាឈ្នះមេដាយច្រើនជាប់ជានិច្ចនៅក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ ជាពិសេសសម្រាប់ឆ្នាំនេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជា បានប្រមូលមេដាយមាសច្រើនជាង ២ លើកកន្លងមក ព្រមទាំងទទួលបានការកោតសរសើរមិនដាច់ពីមាត់។

14064107_941532055992310_6224704565528523109_n

នៅក្នុងការប្រកួតលើកទី៣ នៅក្នុងប្រទេសឡាវដែលទើបតែបិទបញ្ចប់នេះ ក្រុមប៉េតង់កម្ពុជាដណ្តើមបានមេដាយសរុប ១៦គ្រឿង ក្នុងនោះមេដាយមាស ៥ គ្រឿង ប្រាក់ ៥គ្រឿង និងសំរឹទ្ធ ៦គ្រឿងផងដែរពោលគឺទាំងកីឡាករជើងចាស់ និងថ្នាលយុវជនសុទ្ធតែបានបង្ហាញឱ្យឃើញនូវសមត្ថភាពខ្ពស់មិនធម្មតាឡើយ។

14063821_941532249325624_5429947758071441994_n

គួររំលឹកផងដែរថា កាលពីការប្រកួតលើកទី១ ដែលបានធ្វើនៅក្នុងប្រទេសឡាវដែរនោះ អត្តពលិកកម្ពុជាដណ្ដើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ២គ្រឿង និង មេដាយសំរិទ្ធមួយចំនួនទៀត ជារួមនៅក្នុងការប្រកួតលើកទី ១នេះកម្ពុជាឈរនៅលំដាប់ទី ១ ។ បន្ទាប់មកនៅក្នុងការប្រកួតលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះក៏ក្រុមកម្ពុជាបន្តឈរនៅលំដាប់ទី១ ដដែលដោយដណ្ដើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និង មេដាយសំរឹទ្ធ ៣ គ្រឿងផងដែរ៕

14064189_941532312658951_2635756060786428420_n

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត