កីឡាករខ្មែរ បារាំង និងថៃ ប៉ះគ្នាកក្រើកសង្វៀន​ CTN ​និង CNC សប្តាហ៍នេះ

នូ មករា August 19, 2016


ភ្នំពេញ៖ លើសង្វៀន CTN ថ្ងៃទី២០ ខែសីហាស្អែកនេះ អ្នកប្រដាល់ទម្ងន់យក្សរបស់ខ្មែរ ម៉ា ឆៃម៉ូវ មកពីក្លិបឃ្លាំងមឿងកីឡានឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ទម្ងន់យក្សថៃ Jaci Siam Sit Sangprab ក្នុងប្រភេទទម្ងន់៨៧គីឡូក្រាម ។ ឆៃម៉ូវ ដែលបានក្លាយជាគ្រូជំនួយរបស់ក្លិបឃ្លាំងមឿងកីឡាទៅហើយនោះ នៅតែមិនទាន់អស់អាល័យពីការប្រកួតនៅឡើយទេ ដូច្នេះហើយទើបគេតែងតែរកអ្នកប្រដាល់ទម្ងន់ធំៗដើម្បីប្រកួតជាមួយខ្លួន។ កីឡាកររូបនេះគឺជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតល្អគ្រាន់បើដែរដោយគេធ្លាប់ប្រកួតចំនួន ៤១ដង ឈ្នះ ២៩ដង ចាញ់ ១០ដង និងស្មើពិន្ទុ ២ដងផងដែរព្រមទាំងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ៥ដងដែរ ។ ចំពោះអ្នកប្រដាល់ថៃ Jack Siam Sit Sangprab វិញគេមានប្រវត្តិប្រកួតចំនួន១៣០ដង ឈ្នះ ៨០ដងចាញ់ ៣៥ដង ស្មើពិន្ទុ ១៥ដង និង វាយគូប្រកួតឲ្យសន្លប់១៥ដង ។ប្រវត្តិប្រកួតរបស់គេល្អចាងឆៃម៉ូវ ។ ដូច្នេះចំពោះគូនេះនរណាមានកម្លាំងអ្នកនោះនឹងឈ្នះហើយ ។

Ma-Chhaimov-vs-Jaci-Siam-Sit-Sangprab

ជាមួយគ្នានេះដែរ ចាន់ សំអាត មកពីក្លិបកងពលតូចលេខ ៨ភ្នំទ្រព្យត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kwanarong Mor Matviset ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៣៩ដង ឈ្នះ២៥ដងចាញ់១៣ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់១៥ដងដែរ ។ចំពោះអ្នកប្រដាល់ថៃវិញមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៧ដងស្មើពិន្ទុ ៣ដងវាយគូប្រកួតឲ្យសន្លប់១០ដង ។

Chan-Sam-Arth-vs-Kwanarong-Mor-Matviset

ចំពោះការប្រកួតលើសង្វៀន CNC ថ្ងៃទី២១ ខែសីហាវិញនោះយក្សកម្ពុជា ព្រំ សារ៉ាម មកពីក្លិបកងបលតូចលេខ ៨ភ្នំទ្រព្យនឹងប្រកួតជាមួយអ្នកប្រដាល់បារាំង Roy Sit Neungkrahan ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៩០គីឡូក្រាម ។

Prum-Saram-vs-Roy-Sit-Neungkrahan

សុខ ទូ មកពីក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃ Elian Sor Viravn ។ គួរបញ្ជាក់ថាអ្នកប្រដាល់ទាំង ២ រូបនេះមិនសូវមានឈ្មោះបោះសម្លេងណាស់ណាទេ ។ សុខ ទូ មានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ១៦ដង ចាញ់៧ដងងស្មើពិន្ទុ២ដង វាយគូប្រកួតឲ្យសន្លប់បាន៦ដង។ចំពោះអ្នកប្រដាល់ថៃ Elian Sor Viravan វិញមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥១ដង ចាញ់១៣ដងស្មើពិន្ទុ៣ដងវាយគូប្រកួតឲ្យសន្លប់ ១ ដង ។

Sok-Tou-vs-Elian-Sor-Viravn

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត