ទៀត គីមហេង មានភារកិច្ចធំមួយនៅក្នុងក្រុម U-15/16 ទើបមិនអាចចូលរួមជាមួយក្រុម U-19 បាន

នូ មករា August 19, 2016


ភ្នំពេញ៖ បន្ទាប់ពីបានឃើញបញ្ជីឈ្មោះកីឡាករក្រុម U-19 ដែលនឹងត្រូវប្រមូលផ្តុំក្នុងដំណាក់កាលទី២ នៃការហ្វឹកហាត់ដែលត្រូវបានផ្សព្វផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាថ្ងៃនេះរួចមក មានសាធារណៈជនមួយចំនួនបានសម្តែងការងឿងឆ្ងល់ចំពោះអវត្តមានរបស់កីឡាករ ទៀត គីមហេង ដែលជាខ្សែបម្រើដ៏លេចធ្លោមួយរូបនៅក្នុងក្រុមជម្រើសជាតិ U-16 កម្ពុជា ហើយមានអ្នកគាំទ្រខ្លះទៀតបានចងភ្ជាប់ការមិនជាប់ឈ្មោះនេះទៅនឹងបញ្ហានៃការយល់ច្រឡំដែលបានកើតឡើងកន្លងមករវាងឳពុកកីឡាកររូបនេះ ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់ដែលបានដោះស្រាយរួចរាល់ជាស្ថាពរហើយនោះ។

13732003_1768499786720855_8372817059290875085_o

យ៉ាងណាក៏ដោយ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់បានច្រានចោលចំពោះការយល់ច្រឡំនេះ និងបានលើកឡើងថា កីឡាករវ័យក្មេងរូបនេះមិនបានជាប់ក្នុងជម្រើសជាតិ U-19 ក៏ព្រោះតែរូបគេមានភារកិច្ចមួយដ៏សំខាន់មួយនៅក្នុងក្រុម U-15 កម្ពុជា ពោលគឺរូបគេត្រូវចូលរួមនៅក្នុងការប្រកួតនៅប្រទេសចិននាអំឡុងខែកញ្ញាខាងមុខនេះក្នុងក្របខណ្ឌក្រុមU-15 ។
13667718_1766453566925477_5620816879328152913_o

ប្រភពដដែលបានលើកឡើងថា៖ «គីមហេង គឺជាកីឡាករដ៏មានសមត្ថភាពសម្រាប់ក្រុម ហើយគាត់មានភារកិច្ចចាំបាច់ដើម្បីត្រូវជួយក្រុមរបស់ខ្លួននៅក្នុងការប្រកួតនៅក្នុងប្រទេសចិនដែលនឹងត្រូវធ្វើឡើងនៅក្នុងខែកញ្ញា ដូច្នេះការប្រកួតនេះគឺត្រូវធ្វើជាន់គ្នាទៅនឹងការប្រកួតរបស់ក្រុម U-19 នៅវៀតណាមដែរ អុីចឹងហើយទើបគាត់មិនអាចចូលរួមជាមួយក្រុម U-19 បាន។ ដូច្នេះ អវត្តមានរបស់គាត់មិនមែនដោយសារតែមូលហេតុកើតចេញពីការថ្នាំងថ្នាក់រវាងឳពុករបស់គេ និងសហព័ន្ធឡើយ ព្រោះរឿងនេះបានដោះស្រាយរួចរាល់ហើយ ដោយមានទាំងការធ្វើសន្និសីទកាសែតទៀតផង ហើយថ្នាក់ដឹកនាំសហព័ន្ធក៏គ្មានការគុំគួនឬប្រកាន់ទោសពៃរ៍អ្វីដែរ ហេតុនេះសូមសាធារណៈជនមេត្តាកុំមានការយល់ច្រឡំចំពោះបញ្ហានេះឡើយ»។

13775454_1767582103479290_4968141962730604524_n

សូមបញ្ជាក់ថា ទៀត គីមហេង គឺជាកីឡាករវ័យក្មេងមួយរូបដែលទទួលបានកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងព្រឹត្តិការណ៍ប្រកួត AFF U-16 Championships នាពេលកន្លងមកដោយថែមទាំងបានទទួលការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកក្រុមយុវជនវៀតណាមថែមទៀតផង៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត