បងប្អូនត្រកូល អ៊ុំ ទាំងពីរនាក់សុទ្ធតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិនាជំនួបជាមួយហុងកុុង

នូ មករា August 19, 2016


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា អ្នកចាំទីដៃស្អិតរបស់ក្រុមការពារជាតិ អ៊ុំ វិចិត្រ និង អ៊ុំ សេរីរ័ត្ន សុទ្ធតែបានជាប់នៅក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិឈុតធំទាំងពីរនាក់បងប្អូនតែម្តងនៅក្នុងជំនួបមិត្តភាពជាមួយក្រុមបាល់ទាត់ហុងកុងដែលនឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី១ ខែកញ្ញា ខាងមុខនេះវេលាម៉ោង ៧ យប់ (ម៉ោងនៅកម្ពុជា) នៅលើទីលាននៃកីឡដ្ឋាន Monghok Stadium លើដែនដីហុងកុងផ្ទាល់តែម្តង។

13912322_499591116906031_4220954046263609382_n

វត្តមានរបស់កីឡាករឆ្នើមទាំងពីររូបនេះបានបន្ថែមនូវទំនុកចិត្តថែមមួយកម្រិត សម្រាប់ក្រុមជម្រើសជាតិកម្ពុជាខណៈដែលពួកគេទាំងពីររូបសុទ្ធតែជាអ្នកចាំទីដៃស្អិត និងធ្លាប់បានបង្ហាញស្នាដៃជាច្រើននៅក្នុងការប្រកួតនាពេលកន្លងមក។ ជាងនេះទៅទៀត អ៊ុំ សេរីរត្ន័ ក៏ជាម្ចាស់ស្រោមដៃមាសក្នុងនាមជាអ្នកចាំទីល្អជាងគេប្រចាំព្រឹត្តិការណ៍ប្រកួតប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ (Hun Sen Cup 2016) ស្របពេលដែលបងប្រុសរបស់គេ អ៊ុំ វិចិត្រ ក៏ជាកីឡាករលេចធ្លោមួយរូបប៉ុន្តែរូបគេបានអវត្តមានមួយរយៈកាលដោយសារតែញាុំញីដោយរបួសនោះ។

13939438_1819869738242198_8479072911365084643_n

សូមបញ្ជាក់ផងដែរ ថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក៏នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិហុងកុងដូចគ្នាផងដែរនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះបន្ទាប់ពីត្រឡប់មកពីធ្វើការបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃពោលគឺចាប់ពីថ្ងៃទី២០ដល់៣០ ខែ កញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះនៅប្រទេសសិង្ហបុរីរួចមក៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត