រដ្ឋមន្ត្រីក្រសួងអប់រំចូលរួមហាត់យូដូជាមួយក្រុមប្រតិភូកីឡាជប៉ុន

នូ មករា August 18, 2016


ភ្នំពេញ៖ ពេញមួយល្ងាចថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានចំណាយពេលដើម្បីចូលរួមហ្វឹកហាត់យូដូជាមួយក្រុមយូដូស្ម័គ្រចិត្តជប៉ុន និងក្រុមយូដូកម្ពុជានៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមប្រតិភូកីឡាយួដូជប៉ុននេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីរួមចំណែកផ្សព្វផ្សាយ ក៏ដូចជាអភិវឌ្ឍន៍កីឡាប្រភេទនៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញឱ្យប្រជាជនខ្មែរ ពិសេសយុវជនតែម្តងចូលរួមហាត់ឱ្យបានច្រើន និងប្រកបដោយគុណភាពសម្រាប់ការប្រកួតប្រជែងទាំងកម្រិតជាតិ និងអន្តរជាតិនាពេលអនាគត។

13962837_881826521921565_6934986342543769758_o

ជាមួយគ្នានេះដែរ ការជំរុញនេះក៏ជាផ្នែកមួយនៅក្នុងផែនការសកម្មភាពនៃការលើកកម្ពស់កីឡាមួយនេះទៅក្នុងតំបន់ ខណៈដែលប្រទេសជប៉ុននឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតអូឡាំពិកពិភពលោកនាឆ្នាំ២០២០ ដូច្នេះហើយទើបរាជរដ្ឋាភិបាលជប៉ុនបង្កើតឱ្យមានកម្មវិធីផ្សព្វផ្សាយ ហ្វឹកហាត់ និងចែករំលែកបទពិសោធន៍អំពីក្បាច់គុនយូដូដែលជាយុទ្ធសិល្ប៍របស់ជប៉ុនទៅកាន់ប្រជាជនលើពិភពលោកនៅក្នុងប្រទេសចំនួន ១០០ ក្រោមប្រធានបទ «កីឡាសម្រាប់ថ្ងៃស្អែក»។

13958193_881826138588270_1959669456674602866_o

សូមបញ្ជាក់ផងដែរ ក្រុមយូដូដែលមានទាំងកីឡាខ្លាំងៗ ៤ ផងនោះត្រូវបានដឹកនាំមកកាន់ព្រះរាជាណាចក្រកម្ពុជាតាមរយៈលោកហ្គោតារ៉ូ អូតាវ៉ា ឯកអគ្គរាជាទូតជប៉ុនប្រចាំកម្ពុជាដែលសព្វថ្ងៃជាទីប្រឹក្សាសហព័ន្ធយូដូជប៉ុននោះតាមរយៈក្រសួងការបរទេសជប៉ុន។ ព្រមគ្នានេះ ប្រតិភូជប៉ុនបានប្តេជ្ញាថា នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងជ្រើសរើសកីឡាករវ័យក្មេងដែលមានទេពកោសល្យសម្រាប់ហាត់ហ្វឹកហ្វឺនឆ្ពោះទៅដណ្តើមយកមេដាយនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខណៈដែលឯកឧត្តមរដ្ឋមន្រ្តីក៏បានសន្យាថានឹងគាំទ្រសហព័ន្ធកីឡាយូដូឱ្យកាន់តែប្រសើឡើងថែមទៀត៕

14047245_881826308588253_8946271220260118295_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត