លីគកំពូលកម្ពុជា៖ កៅអីលេខ៣​ ក្រុមណាហ្គា​ កាន់តែរឹងមាំក្រោយឈ្នះប៉ូលីសម្សិលមិញ

នូ មករា August 18, 2016


ភ្នំពេញ៖ ក្រុមណាហ្គាវើល និងក្រុមភ្នំពេញក្រោន សុទ្ធតែទទួលបាន ៣ពិន្ទុដូចគ្នា ក្រោយយកឈ្នះគូប្រកួតក្នុងជំនួបជើងទី២នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ។ សម្រាប់ក្រុមណាហ្គាវើល គឺបានបន្ដយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ដោយលទ្ធផល ២-១ ដូចកាលពីជើងទី១ ដែរដែលជ័យជម្នះនេះ បានធ្វើឲ្យកៅអីចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុរបស់ខ្លួនកាន់តែរឹងមាំ ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ១០ ស្មើ៤ និងស្មើ៣ រកបាន ៣៤ពិន្ទុ ។

13669416_1775121709391996_1882789073922665526_o

នៅក្នុងការប្រកួតតង់ទី១ ក្រុមណាហ្គាវើល បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់ប៉ុណ្ណោះ នៅនាទីទី៣៩ ដែលធ្វើសម្រេចដោយកីឡាករ ស៊ុន សុវណ្ណរិទ្ធី ។ ប៉ុន្ដែនៅដើមតង់ទី២ កីឡាករ Michael បានវាយបកជួយក្រុមប៉ូលិសតាមស្មើ ១-១ ត្រឹមនាទីទី៥០ មុននឹងកីឡាករ Kelechi បន្ថែម ១គ្រាប់ទៀត ដើម្បីជួយណាហ្គាវើល យកឈ្នះប៉ូលិស ២-១ តែម្ដង ៕

13958155_1779144258989741_6872002342915160358_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត