គ្រូបង្វឹកកាយសម្ព័ន្ធកម្ពុជាទទួលបានការបណ្តុះបណ្តាលបន្ថែមទៀតពីស្ថាប័នអន្តរជាតិ

នូ មករា August 18, 2016


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែសីហានេះ លោក Munehiro Kugimiya គ្រូបង្វឹកកីឡាកាយសម្ព័ន្ធជនជាតិជប៉ុនរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៩ថ្ងៃ និងមានការចូលរួមពីសិក្ខាកាមចំនួន២៥នាក់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

IMG_8226 copy

លោកណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា៖ «នេះគឺជាលើកទី៣ ហើយ ដែល NOCC បានសហការជាមួយនឹង OS ដើម្បីរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលដៅចែករំលែកបទពិសោធន៍ បច្ចេកទេសដល់គ្រូបង្វឹកនៅកម្ពុជាឱ្យមានភាពរីកចម្រើនថែមមួយកម្រិតទៀត ហើយនេះក៏ជាវគ្គបណ្ដុះបណ្ដាលមួយដែលយើងត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះផងដែរ។»

IMG_8232 copy

សូមបញ្ជាក់ថា យោងតាមការគ្រោងទុកវគ្គសិក្សាដែលមានសិក្ខាកាមកម្ពុជា ២៥នាក់ចូលរួមនេះនឹងធ្វើឡើងរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះដោយរួមមានទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ផងដែរ ។ លោក Munehiro Kugimiya បានថ្លែងនាព្រឹកនេះថា សម្រាប់បេសកកម្មមកកម្ពុជាលើកដំបូងនេះ លោកនឹងចែករំលែកនូវបទពិសោធន៍របស់ខ្លួនដែលធ្លាប់ហែលឆ្លងរាល់ឧបសគ្គនានា មុននឹងលោកក្លាយជាបេក្ខជនលេចធ្លោម្នាក់ក្នុងការប្រកួតអន្ដរជាតិដូចជាការប្រកួតកីឡាអូឡាំពិកជាដើមដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធកម្ពុជាឱ្យទទួលបានភាពរីកចម្រើនថែមមួយកម្រិតទៀត ៕

IMG_8227 copy

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត