ចូវ សុធារ៉ា អស់ឱកាសនៅព្រឹត្តិការណ៍អូឡាំពិកក្រោយចាញ់កីឡាការិនីកូឡុំប៊ីយប់មិញ

នូ មករា August 18, 2016


រីយ៉ូ៖ កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា បានបញ្ចប់ឱកាសនៅក្នុងឡើងទៅកាន់វគ្គបន្តទៀតក្រោយពីបានប្រកួតចាញ់កីឡាការិនីកូឡុំប៊ី Castillo Hildalgo Carolina កាលពីយប់មិញរួចមក។ នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះម្ចាស់មេដាយមាសសុីហ្គេម២ សម័យកាលរបស់កម្ពុជាដែលទើបតែបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតកម្រិតសកលលោកនេះបានចាញ់ពិន្ទុដាច់ឆ្ងាយតែម្តងពោលគឺ ១០-០ នៅក្នុងវិញ្ញាសាប្រកួតសេរីទម្ងន់ ៤៨ គីឡូក្រាម។

13934610_1064641893623171_7972505291921000368_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលកំពុងស្ថិតនៅក្នុងប្រទេសប្រេសុីលនោះបានថ្លែងថា៖ «ក្រុមកម្ពុជាបានជម្នះឱបសគ្គជាច្រើនទាំងការហូបចុក និងការបញ្ចុះទម្ងន់ តែយើងមើលឃើញថា កីឡាការិនីកម្ពុជាយើងនៅមានភាពភ័យខ្លាច ឬអាចនិយាយបានថា យើងនៅមានចំនុចខ្សោយគឺបទពិសោធន៍តិចតួចបើធៀបទៅនឹងដៃគូរបស់យើងដែលបានជាប់មកប្រកួតពេញសិទ្ធិនោះហើយយើងទាំងអស់គ្នាសុទ្ធតែមើលឃើញាថា កីឡាការិនីរបស់យើងបានខិតខំយ៉ាងស្វិតស្វាញ និងបានត្រៀមខ្លួនជានិច្ចសម្រាប់ការប្រកួតនេះ។»

14045732_1064641050289922_6729176642949050483_n

សូមបញ្ជាក់ផងដែរថា ចូវ សុធារ៉ា គឺជាកីឡាការិនីផ្នែកកីឡាចំបាប់ដែលដណ្ដើមបានមេដាយជាច្រើនជាពិសេសរូបគេក៏ជាម្ចាស់មេដាយមាសស៊ីហ្គេមនាឆ្នាំ២០០៩ និង ឆ្នាំ២០១៣ ផងដែរ។ ជារួមជើងឯកចំបាប់រូបនេះធ្លាប់ទទួលបានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ១ ដោយមេដាយមាសទទួលបានក្នុងឆ្នាំ២០០៩ និង២០១៣ រីឯមេដាយប្រាក់ទទួលបានក្នុងឆ្នាំ២០០៣ ឆ្នាំ២០០៥ និង២០១៣ និងមេដាយសំរឹទ្ធទទួលបានក្នុងប្រទេសសិង្ហបុរី៕

14055174_1064641746956519_192367231019334769_n

14039965_1064641836956510_5645283617563310658_n

14079756_1064641986956495_7716569596145617669_n

អត្ថបទ៖មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត