កីឡាករ Riyad Mahrez បន្តកុងត្រាថ្មីរយៈពេល ៤ ឆ្នាំជាមួយក្លឹប Leicester City

លី រិទ្ធី August 18, 2016


ខ្សែបម្រើស្លាបក្លឹប Leicester City កីឡាករ Riyad Mahrez បានចុះកុងត្រាថ្មីរយៈពេល ៤ ឆ្នាំជាមួយនឹងជើងឯក Premier League។

កីឡាករសញ្ជាតិ អាល់ហ្សេរី វ័យ ២៥ ឆ្នាំរូបនេះត្រូវបានសារព័ត៌មានធំៗជាច្រើនចុះផ្សាយពីការផ្ទេរកីឡាកររូបនេះទៅក្លឹប Arsenal។

កីឡាកររូបនេះរកបាន ១៧ គ្រាប់ និង ១១ assists កាលពីរដូវកាលមុន ហើយត្រូវបានបោះឆ្នោតជាប់ជា Professional Footballers’ Association Players’ Player of the Year។

កីឡាករ Mahrez ចូលរួមជាមួយកីឡាករ Wes Morgan, Jamie Vardy, Kasper Schmeichel និង Andy King ក្នុងការចុះកុងត្រាថ្មីជាមួយក្លឹបផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាករ Mahrez ចូលរួមជាមួយក្លឹបពីក្លឹបនៅលីកទី២ នៃប្រទេសបារាំង Le Havre កាលពីខែមករា ២០១៤៕

Riyad Mahrez

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត