អនុប្រធានសហព័ន្ធចំបាប់កម្ពុជា Casey Barnett ទៅលើកទឹកចិត្ត ចូវ សុធារ៉ា ដល់ប្រេសុីលមុនប្រកួតយប់នេះ

នូ មករា August 17, 2016


រីយ៉ូ៖ នៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ជើងឯកចំបាប់ ចូវ សុធារ៉ា ដែលជាកីឡាការិនីចំបាប់ដំបូងគេរបស់កម្ពុជាដែលមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិកនឹងត្រូវបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីប្រកួតជាមួយកីឡាការិនីជើងខ្លាំងកូឡុំប៊ី Castillo Hildalgo Carolina ដែលនឹងប្រព្រឹត្តទៅនៅលើទីលាន Carioca 2 នៅក្នុងបរិវេណ Olympic park នាទីក្រុងរីយ៉ូ ប្រទេសប្រេសុីល។

13935179_1064399953647365_8559736600654278798_n

ខណៈដែលការប្រកួតនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង ៨ យប់នេះហើយនោះ (ត្រូវនឹងម៉ោង ១០ ព្រឹកនៅប្រេសុីល) គេសង្កេតឃើញថា លោក Cassey Barnet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកនៃវិទ្យាស្ថានខេមអេដ (CamED) បានធ្វើដំណើរទៅលើកទឹកចិត្តកីឡាការិនីកម្ពុជារបស់យើងដល់ទីកន្លែងប្រកួតតែម្តង។ ជាមួយគ្នានេះដែរ បុរសជនជាតិអាម៉េរិគដែលធ្លាប់ជាកីឡាករចំបាប់ម្នាក់ និងតែងតែបានចំណាយធនធានដើម្បីលើកស្ទួយវិស័យកីឡាចំបាប់ខ្មែរក្នុងរយៈកាលជាច្រើនមកនោះ បានពោលពាក្យផ្តល់កម្លាំងចិត្ត និងជំរុញឱ្យជើងឯកចំបាប់របស់កម្ពុជារូបនេះខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំមកនូវកិត្តិយសជូនជាតិមាតុភូមិរបស់ខ្លួន។

13938092_1064399926980701_6848805503245372970_o

សូមបញ្ជាក់ថា នាវេលាម៉ោង ៨ យប់នេះកីឡាការិនី ចំបាប់ចូវ សុធារ៉ា នឹងត្រូវធ្វើការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលដោយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕

13921104_1063789303708430_7919755978821520995_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត