តើក្រុមកីឡានៃក្រសួងការពារជាតិ និង មហាផ្ទៃ អាចចូលរួមប្រកួតកីឡាជាតិលើកទី១ បានដែរឬទេ?

នូ មករា August 17, 2016


ភ្នំពេញ៖ មុននេះមានការស្រពិចស្រពិលពីរឿងក្រុមកីឡារបស់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដែលត្រូវបានដាក់បញ្ចូលទៅចំណុះរាជធានីភ្នំពេញដើម្បីទទួលបានសិទ្ធិចូលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ (National Games) លើកដំបូងដែលនឹងធ្វើចាប់ពីចុងខែតុលា ដល់ដើមខែវិច្ឆិកាខាងមុខនេះ។ ការដាក់បញ្ចូលនេះត្រូវបានធ្វើឡើងដោយស្របទៅតាមលក្ខខណ្ឌនៃការបង្កើតកីឡាជាតិដែលដំបូងឡើយបានកំណត់ឲ្យមានការចូលរួមពីក្រុមអត្តពលិកនៃ ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះបើអនុវត្តតាមគោលការណ៍នេះយើងឃើញថា ស្ថាប័នពីរគឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដែលសុទ្ធតែមានក្រុមប្រឹក្សាកីឡាផ្ទាល់ខ្លួន ព្រមទាំងអត្តពលិកស្ទើរគ្រប់ប្រភេទកីឡានោះបានស្ថិតក្នុងចំណោទបញ្ហាដោយសារតែអង្គភាពទាំង ២ នឹងមិនមានសិទ្ធិចូលរួមប្រកួតកីឡាជាតិនេះបានឡើយ។

CG

យ៉ាងណាក៏ដោយ នៅទីបំផុតគណៈកម្មការរៀបចំព្រឹត្តិការណ៍ National Games បានសម្រេចឲ្យក្រសួងធំៗទាំង ២នេះក្លាយជាស្ថាប័នដែលអាចចូលរួមប្រកួតដោយស្មើភាពជាមួយនឹងរាជធានី-ខេត្តនានាទាំង ២៥ ផ្សេងទៀត ខណៈដែលព្រឹត្តិការណ៍ National Games គឺជាការប្រកួតថ្នាក់ជាតិមួយដែលត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីត្រួតពិនិត្យមើលពីសមត្ថភាពអត្តពលិករបស់កម្ពុជា និងសមត្ថភាពមន្ត្រីបច្ចេកទេស ក៏ដូចជាគ្រូបង្វឹកដើម្បីត្រៀមខ្លួនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ២០២៣ ខាងមុខ ហើយការប្រកួតក្នុងគោលបំណងចម្រាញ់ និងបណ្តុះបណ្តាលថ្នាលកីឡាករ កីឡាការិនីនេះត្រូវតែបើកឱ្យមានការប្រកួតប្រជែងពីគ្រប់ស្ថាប័នកីឡាទើបអាចឈានទៅជ្រើសរើសបានអត្តពលិកដែលជាធនធានមនុស្សចាំបាច់សម្រាប់វិស័យកីឡាជាតិបាន ពុំនោះទេថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយដល់ទៅ ១ លានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះនឹងមិនអាចផ្តល់លទ្ធផលល្អដូចការរំពឹងទុកនោះឡើយ។

featured158

ឧត្តមសេនីយ៍ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានលើកឡើងថា ស្ថាប័នរបស់លោកមានកីឡាស្ទើរតែគ្រប់ប្រភេទហេតុនេះក្រសួងមហាផ្ទៃគួរតែបានទទួលនូវសិទ្ធិមួយស្មើខេត្ត-ក្រុងនានាដែរក្នុងការប្រកួតកីឡាថ្នាក់ជាតិនេះ ។

1123

ទន្ទឹងនឹងនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិបានមានប្រសាសន៍ថា កីឡាខ្លាំងៗនៅរាជធានីភ្នំពេញភាគច្រើនជារបស់ក្រសួងការពារជាតិហេតុនេះក្រសួងការពារជាតិត្រូវតែជាស្ថាប័នមួយដែលមានសិទ្ធិចូលរួមប្រកួតដោយមិនត្រូវស្ថិតនៅចំណុះឲ្យរាជធានីភ្នំពេញនោះទេ៕

photo_2016-08-16_13-35-05

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត