Rio Olympics 2016: កីឡាករ Santiago Lange និងកីឡាការីនី Cecilia Carranza Saroli ឈ្នះមេដាយមាស

លី រិទ្ធី August 18, 2016


កីឡាករជិះទូក សញ្ជាតិអាហ្សង់ទីន Santiago Lange ដែលបាត់បង់សួតពាក់កណ្តាលដោយសារតែមហារីកកាលពីឆ្នាំមុនសហការជាក្រុមជាមួយកីឡាការីនី Cecilia Carranza Saroli ឈ្នះមេដាយមាសនៅអូឡាំពិក។

កីឡាករវ័យ ៥៤ ឆ្នាំរូបនេះគឺជាកីឡាករដែលមានវ័យចំណាស់ជាងគេផ្នែកជិះទូកដែលចូលរួមប្រកួតនៅទីក្រុង Rio ហើយមិត្តរួមជាតិរបស់លោកឈ្នះ Nacra 17 mixed category។

កីឡាករ Lange មានជម្ងឺមហារីកនៅឆ្នាំ ២០១៥ រូបនេះបានប្រាប់ថា៖ “ប្រសិនខ្ញុំមិនធ្វើដំណើរច្រើនដូចនេះ ហើយមិននឿយហត់ច្រើន ខ្ញុំក៏មិនដឹងពីជម្ងឺនេះនោះទេ។” “ខ្ញុំពិតជាសំណាងដែលរកឃើញវា។” លោកបានបន្តថា៖ “អ្វីដែលខ្ញុំសិក្សាពីកីឡាពិតជាជួយខ្ញុំបានច្រើន។ នៅពេលដែលជិតះទូក យើងតែងតែទទួលរងនៅពេលដេលពិបាក តែចេះក្រោកឈហើយបន្តដំណើរទៅមុខទៀតដោយមិននោះបង់។”

កីឡាករ Lange ធ្លាប់សហការជាមួយ Carlos Espinola ឈ្នះមេដាយសំរឹទ្ធអូឡាំពិក នៅ Tornado ឆ្នាំ ២០០៤ និង ២០០៨។

កូនប្រុសរបស់លោក  Yago និង Klaus នឹងប្រកួតក្នុងវិញ្ញសារ 49er skiff class នៅទីក្រុង Rio។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកូតនេះក្រុម អូស្រ្តាលី ទទួលបានលេខ ២ និង ក្រុម អូទ្រីស ទទួលបានលេខ ៣៕

_90812654_gettyimages-590214816

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត