ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមចាប់ផ្តើមនៅថ្ងៃទី២០ ខែសីហានេះហើយ

នូ មករា August 16, 2016


ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀន SEA TV នឹងចាប់ផ្ដើមនៅរសៀលថ្ងៃទី២០ ខែសីហា នេះហើយ ដោយការប្រកួតម្តង ២ គូនោះគឺត្រូវធ្វើឡើងក្នុងរូបមន្ដជាក្រុម ពោលគឺក្រុមអ្នកប្រដាល់កម្ពុជាប្រកួតជាមួយក្រុមអ្នកប្រដាល់មកពីរាជាណាចក្រថៃ ។ នៅថ្ងៃដំបូងនេះអ្នកប្រដាល់កម្ពុជា ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Aram Boy ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់បានមកប្រកួតនៅស្រុកខ្មែរ ២-៣ លើកហើយដោយមានឈ្នះមានចាញ់ទៅវិញទៅមក។ រូបគេមានប្រវត្តិប្រកួតចំនួន ៦៦ដង ឈ្នះ ៥៤ដង និងចាញ់ ១២ ដង ។ អ្នកប្រដាល់រូបនេះមិនសូវចូលចិត្តវាយប្រហារលើគូប្រកួតមុនទេគឺគេដកថយរង់ចាំមានឱកាសល្អទើបគេវាយប្រហារ ប៉ុន្តែគេមានការការពារបានល្អគ្រាន់បើ ។ ចំពោះសារ៉ា វិញទោះបីការវ៉ៃចេញរបស់គេមិនសូវច្បាស់ក៏ពិតមែនតែកែងរបស់គេមុតល្អណាស់ ។ អ្នកប្រដាល់រូបនេះវ៉ៃល្អបានតែ ៣ ទឹកប៉ុណ្ណោះចាប់ផ្ដើមស្រុតកម្លាំងហើយ ឯមុខរបស់គេក៏មិនសូវជារឹងណាស់ណាដែរ ។ សារ៉ា មានប្រវត្តិប្រកួតចំនួន ៥៩ដង ឈ្នះ ៤៨ដង ចាញ់ ១០ដង ស្មើពិន្ទុ ១ ដង ។ ដូច្នេះ តើក្នុងថ្ងៃចេញដំណើរដំបូងនៃព្រឹត្តិការណ៍ខ្សែក្រវាត់នេះ អ្នកប្រដាល់កម្ពុជាឆៃ សារ៉ា អាចជួបសំណាងល្អ ឬ ក៏អ្នកប្រដា់ល់ថៃ Aram Boy ដែលជាអ្នកឈ្នះ ?

Chhai-Sara-vs-Aram-Boy

ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរអ្នកប្រដាល់កម្ពុជា ម៉ន ចាន់តារ៉ា មមកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Lek ។ ពួកគេសុទ្ធតែខ្លាំងដូចគ្នាតែ តារ៉ា អន់ជើងក្រោមបន្តិច ។ តារ៉ាមានប្រវត្តិប្រកួតចំនួន៦១ ដង ឈ្នះ៥០ដង ចាញ់ ១០ដង និងស្មើពិន្ទុ ១ដង ។ ចំពោះអ្នកប្រដាល់ថៃ Phayak Lek វិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់គ្រាន់បើដែរហើយគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតចំនួន៦៨ ដង ឈ្នះ៥៧ ដង ចាញ់១១ ដង ។ អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាឈ្នះនោះទេ ។ គេជឿថាអ្នកប្រដាល់ទាំង ២ រូបនេះនឹងប្រកួតគ្នាបានពេញ ៥ ទឹកតែម្តង៕

Moan-chantara-vs-Phayak-Lek

អត្ថបទ៖

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត