ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត Triathlon Training Camp ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក

នូ មករា August 16, 2016


កែប៖ ខេត្តកែបដែលជាតំបន់មាត់សមុទ្រប្រកបដោយភាពស្រស់ស្អាត និងអំណោយផលចំពោះកីឡាករទ្រីយ៉ាត្លុងនោះនឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត Triathlon Training Camp ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹង ក៏ដូចជាចម្រាញ់រកកីឡាករ កីឡាការិនីកម្ពុជាដែលមានសមត្ថភាពសម្រាប់ត្រៀមចូលរួមប្រកួតសុីហ្គេមនាឆ្នាំ២០១៧ នៅក្នុងប្រទេសម៉ាឡេសុីខាងមុខនេះ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា នៅទីរួមខេត្តកែបផ្ទាល់តែម្តង។

 10344328_1496324927264555_5422896295004107824_onnn
មុននេះបន្តិច អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានប្រាប់តាមទូរសព្ទថា៖ «ក្រោយធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ ក្នុងរាជធានីភ្នំពេញអស់រយៈពេល ៣ខែកន្លងមកនោះ សហព័ន្ធបានរៀបចំការប្រកួតធ្វើតេស្តសមត្ថភាពអត្តពលិករបស់ខ្លួនរយៈពេល ៣ថ្ងៃ នៅទីរួមខេត្តកែប ចាប់ពីថ្ងៃទី១៧ ខែសីហានេះ ។» លោកបានបន្តថា៖ «ការប្រកួតធ្វើតេស្តនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានដាក់ឈ្មោះថា Triathlon Training Camp 2016 ក្នុងទិសដៅបន្តពង្រឹងសមត្ថភាពពួកគាត់បន្ថែមទៀត ដោយយកក្រុមជម្រើសជាតិរបស់ខ្លួនទាំង ១៣នាក់ មកប្រជែងគ្នាដណ្ដើមយក ចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ ក្រោយធ្វើការហ្វឹកហាត់ និងប្រមូលផ្ដុំ តាមក្បួនច្បាប់របស់ក្រសួងអប់រំយុវជន និងកីឡាអស់ ៣ខែរួចមក។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតធ្វើតេស្តនេះក៏ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Sea Games 2017 នៅម៉ាឡេស៊ីផងដែរ។»
 12410578_1004636419603846_1403347799280663641_n
សូមបញ្ជាក់ថា យោងតាមការរៀបចំរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុង ការប្រកួតនេះនឹងប្រព្រឹត្តទៅដោយមានអត្តពលិកជម្រើសជាតិចូលរួមចំនួន ១៣នាក់ (ស្រី៦) ដែលក្នុងនោះវិញ្ញាសាសម្រាប់បុរសត្រូវប្រកួតហែលទឹក ១,៥គីឡូម៉ែត្រ ជិះកង់ ៤០គីឡូម៉ែត្រ និងរត់ចម្ងាយ១០គីឡូម៉ែត្រ ចំណែកស្ត្រីត្រូវប្រកួតហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ចម្ងាយ ៥គីឡូម៉ែត្រផងដែរ៕
10344328_1496324927264555_5422896295004107824_ojhkkkk
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត