Rio Olympics 2016: កីឡាករយូដូ Islam El Shehaby ត្រូវបញ្ជូនត្រលប់ទៅប្រទេសវិញ

លី រិទ្ធី August 17, 2016


កីឡាករ យូដូ សញ្ជាតិ អេហ្សីប Islam El Shehaby ត្រូវបានប្រទេស អេហ្សីបបញ្ជូនទៅប្រទេសវិញបន្ទាប់ពីកីឡាកររូបនេះមិនព្រមចាប់ដៃគូរប្រកួតកីឡាករ Or Sasson ក្រោយការប្រកួត។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ គឹត្រូវ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនពេញចិត្តជាខ្លាំងចំពោះទង្វើរបស់កីឡាកររូបនេះក្រោយចាញ់ក្នុងជុំទី ១ ក្នុងការប្រកួតអូឡាំពិកនេះ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយថា៖ “ទង្វើនេះគឹបានប្រឆាំងជាមួយនឹងតម្លៃនៃការប្រកួតអូឡាំពិកដែលយកមិត្តភាពជាគោល។”

គណៈកម្មាធិការអូឡាំពិករបស់ប្រទេសអេហ្សីប បានបញ្ជូនកីឡាកររូបនេះត្រលប់ទៅស្រុកវិញក្រោយរឿងនេះបានកើតឡើង។

គួរបញ្ជាក់ផងដែរថា កីឡាករ El Shehaby ត្រូវបានអ្នកទស្សនាមិនពេញចិត្តនោះទេ ហើយត្រូវបានហៅឲ្យឡើងមកលើសង្វៀនវិញដើម្បីគោរពគូរប្រកួតដែលនេះជាច្បាប់របស់ការប្រកួតយូដូ៕

Screen Shot 2016-08-16 at 2.18.35 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត