រឿងយល់ច្រឡំថាឯកឧត្តម សៅ សុខា មើលងាយអាណាព្យាបាលកីឡាករ U-16 ត្រូវបានបញ្ចប់

នូ មករា August 16, 2016


ភ្នំពេញ៖ បន្ទាប់ពីកើតមានការយល់ច្រឡំពីសំណាក់អាណាព្យាបាលកីឡាករម្នាក់ នៃក្រុមយុវជនជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជាដោយបានចោទឯកឧត្តម សៅ សុខា ថាបានមើលងាយអាណាព្យាបាល ហើយថាមន្ដ្រីរដ្ឋបាលកេងប្រវ័ញ្ចញើសឈាមកីឡាករ U-16 កាលពីពេលថ្មីៗកន្លងទៅនោះ ឥលូវរឿងនេះបានបញ្ចប់ហើយ បន្ទាប់ពីសហព័ន្ធបានកោះហៅអាណាព្យាបាលរូបនោះ គឺលោក ទៀត ចំរើន ដែលជាឱពុកកីឡាករ ទៀត គីមហេង មកដោះស្រាយក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់អាណាព្យាបាលកីឡាករខាងលើផងដែរ ។

IMG_0375

គួររំលឹក ការភាន់ច្រឡំរបស់លោក ទៀត ចំរើន បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែសីហាកន្លងទៅ ពោលគឺក្រោយបញ្ចប់ពិធីជួបជុំពិសារអាហារសាមគ្គីរវាងមន្ដ្រីថ្នាក់ដឹកនាំសហព័ន្ធ និងអាណាព្យាបាល ក៏ដូចជាកីឡាករ U-16 ក្រោមអធិបតីឯកឧត្តម សៅ សុខា ។ នៅថ្ងៃនោះលោក ទៀត ចំរើន បានសរសេរសារមួយផ្ញើមកកាន់ Facebook របស់សហព័ន្ធដោយបានសង្កត់ធ្ងន់លើខ្លឹមសារ ២សំខាន់ ទី១ គឺថាឯកឧត្តម សៅ សុខាមើលងាយអាណាព្យាបាលកីឡាករ និងទី២ បានលើកឡើងថាមន្ដ្រីរដ្ឋបាលកេងប្រវ័ញ្ចញើសឈាមកីឡាករ (រូបភាពខាងក្រោម) ។

IMG_0362

យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះត្រូវបានលោក ម៉ៃ តុលា អគ្គលេខាធិការរង FFC ថ្លែងក្នុងសន្និសីទសារព័ត៌មានថានេះ គឺជាការភាន់ច្រឡំធ្ងន់ធ្ងរ ដោយសារឯកឧត្តម សៅ សុខា ពុំបានពោលពាក្យមើលងាយអាព្យាបាលណាម្នាក់ទេ ហើយក៏មិនបានថាអាណាព្យាបាលគ្រប់រូប គ្មានលទ្ធភាពឲ្យកូនរៀនដែរ ។ ក្នុងនាមអ្នកនាំពាក្យរបស់ឯកឧត្តមប្រធានសហព័ន្ធ លោក ម៉ៃ តុលា បានបន្ដថាយ៉ាងណាមិញឯកឧត្តមនៅតែប្រកាន់ជំហរការនិយាយរបស់ខ្លួនមិនខុសឡើយ ហើយក៏គ្មានការសុំទោសដែរ ប៉ុន្តែបើសិនអាណាព្យាបាលគិតថា ឯកឧត្តមនិយាយខុស គឺឯកឧត្តមពិតជាសុំទោស ។

13908831_1777223469181820_2481660623037589308_o

ដោយឡែកពាក់ព័ន្ធនឹងការចោទប្រកាន់ថា រដ្ឋបាលមានការកេងប្រវ័ញ្ចលើកម្លាំងញើសឈាមកីឡាករក៏ដូច្នេះដែរដោយក្នុងនាមមន្ដ្រីសហព័ន្ធលោកបានអះអាងថា ពុំមានករណីបែបនេះឡើយ ប៉ុន្ដែប្រសិនបើមានករណីយឺតយ៉ាវលើការងារមួយចំនួនលោកពិតជាសុំទោស ប៉ុន្តែវាពុំមានជាការកេងប្រវ័ញ្ចដូចការលើកឡើងរបស់លោក ទៀត ចំរើន នោះទេ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ៃ តុលា ។

13732003_1768499786720855_8372817059290875085_o

នៅទីបំផុត ក្រោយពីបានស្ដាប់ការបកស្រាយរបស់មន្ដ្រី FFC ក៏ដូចជាស្ដាប់ការចាក់សំឡេងរបស់ឯកឧត្តម សៅ សុខា សារឡើងវិញនោះ លោក ទៀត ចំរើន ដែលជាឱពុកកីឡាករ ទៀត គីមហេង បានទទួលស្គាល់ថា ខ្លួនពិតជាមានការភាន់ច្រឡំពិតមែន ។ យ៉ាងណាមិញលោកក៏បានសុំទោសសហព័ន្ធ ចំពោះការយល់ច្រឡំនេះដែរ ត្បិតអីមន្ដ្រីសហព័ន្ធបានលើកឡើងថាដោយសារលោកមិនទាន់យល់ច្បាស់ពីបញ្ហាមួយចំនួនទើបនាំឲ្យកើតរឿងបែបនេះ ទោះជាយ៉ាងណាសហព័ន្ធមិនបានចាប់ទោសអូសបន្លាយជុំវិញរឿងនេះដែរ ព្រោះការលើកឡើងរបស់លោក ទៀត ចំរើន គឺគ្រាន់តែចង់ឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារីកចម្រើនប៉ុណ្ណោះ ៕

13667718_1766453566925477_5620816879328152913_o

14001960_871741292957825_283378831_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត