អូឡាំពិក៖ ចូវ សុធារ៉ា ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃទី១៧ ស្អែកនេះ!

នូ មករា August 16, 2016


រីយ៉ូ៖ នៅថ្ងៃទី១៧ ខែសីហាស្អែកនេះអត្តពលិកចំបាប់កម្ពុជា ចូវ សុធារ៉ា នឹងត្រូវដល់វេនប្រកួតហើយ ដោយនេះគឺជាលើកទី១ សម្រាប់កីឡាការិនីរូបនេះនៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោក។ យ៉ាងណាក៏ដោយតាមការគ្រោងទុកនៅថ្ងៃនេះចូវ សុធារ៉ា នឹងត្រូវថ្លឹងគីឡូដើម្បីចាប់គូប្រកួត ខណៈដែលការប្រកួតនឹងត្រូវធ្វើនៅថ្ងៃស្អែកវេលាម៉ោង ១០:០០ ព្រឹក (ម៉ោងនៅប្រេសុីល) ត្រូវនឹងម៉ោង ៨:០០ យប់ (ម៉ោងនៅកម្ពុជា)។

IMG_9026

ជាមួយគ្នានេះដែរ ក្នុងទិសដៅលើកស្ទួយកិតិ្តយសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងរីយ៉ប្រទេសប្រេស៊ីលដែលកំពុងតែដំណើរការនេះកីឡាការិនីរបស់កម្ពុជារូបនេះកំពុងតស៊ូ និងព្យាយាមហ្វឹកហាត់បន្តទៀតជាប្រចាំមុនថ្ងៃប្រកួតចូលមកដល់ បើទោះបីជាការហ្វឹកហាត់រយៈពេលជាច្រើនថ្ងៃកន្លងមកមានការលំបាកខ្លះៗក៏ដោយ។ មុនពេលចាកចេញពីប្រទេសកម្ពុជា ចូវ សុធារ៉ា បានលើកឡើងថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតកីឡាអូឡាំពិកជាលើកដំបូងរបស់ខ្ញុំ ដើម្បីដណ្តើមយកមេដាយជូនជាតិកម្ពុជាតាមរយៈបទពិសោធន៍នៃការប្រកួតដែលខ្ញុំបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។»

13692960_1043223489098345_2469722339220903737_o

សូមបញ្ជាក់ផងដែរថា ចូវ សុធារ៉ា គឺជាកីឡាការិនីផ្នែកកីឡាចំបាប់ដែលដណ្ដើមបានមេដាយជាច្រើនជាពិសេសរូបគេក៏ជាម្ចាស់មេដាយមាសស៊ីហ្គេមនាឆ្នាំ២០១៣ផងដែរ។ ជារួមជើងឯកចំបាប់រូបនេះធ្លាប់ទទួលបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៣ ដោយមេដាយមាសទទួលបានក្នុងឆ្នាំ២០០៩ និង២០១៣ រីឯមេដាយសំរឺទ្ធទទួលបានក្នុងឆ្នាំ២០០៣ ២០០៥ និង២០១៣ និងមេដាយប្រាក់ទទួលបានក្នុងប្រទេសសិង្ហបុរី៕

13908900_1055687834518577_5327749809925933509_o

អត្ថបទ៖ ជីង ឡុង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត