គ្រូបឹងកេតថា ព្រះខ័នរាជស្វាយរៀង គឺជាឧបសគ្គធំនៃដំណើរឆ្ពោះទៅលើពាន MCL

នូ មករា August 16, 2016


ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញក្រោន ដែលជាជំនួបយក្សនិងមានអ្នកចូលទស្សនាផ្ទាល់ច្រើនខុសពីធម្មតាកាលពីចុងសប្ដាហ៍កន្លងទៅ អ្នកគាំទ្រភាគច្រើនបានលើកឡើងថា ក្រុមបឹងកេតអង្គរប្រៀបដូចជាបានឈ្នះពានមិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មីនេះបាត់ទៅហើយ ប៉ុន្ដែលោក ប្រាក់ សុវណ្ណរ៉ា គ្រូបង្វឹកក្រុមកំពូលតារាងនេះ បាននិយាយថា ឱកាសលើកពាននៅមិនទាន់មានសង្ឃឹមប៉ុន្មានទេ ដោយសារនៅសល់ឧបសគ្គធំមួយទៀតគឺក្រុមព្រះខ័នរាជស្វាយរៀង ។

Su1

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា សម្រាប់ ៣ប្រកួតចុងក្រោយ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំងដូចគ្នាដែលលោកព្រួយបារម្ភ ប៉ុន្ដែឥលូវនេះនៅសល់តែក្រុមព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះ បន្ទាប់ពីបឹងកេត យកឈ្នះភ្នំពេញក្រោនទាំងព្រលឹងចុងសក់កាលពីចុងសប្ដាហ៍កន្លងទៅ ដោយលទ្ធផល ៣-២ ។ យ៉ាងណាមិញក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)ក៏លោកមិនអាចមើលងាយបានដែរ ព្រោះក្រុមនេះ មានភាពរីកចម្រើនខ្លាំង នៅជើងទី២ នេះ ។

13987394_1778368862400614_3912471475779909693_o

លោកបន្ថែមថា៖ «២ប្រកួតចុងក្រោយ គឺលោកត្រូវការឈ្នះដាច់ខាត ប៉ុន្ដែប្រសិនបើបឹងកេតបន្ដយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងមួយប្រកួតទៀត នោះបឹងកេត មានសង្ឃឹម ៨០% ទៅ ៩០%ដើម្បីឈានទៅគ្រងតំណែងជើងឯក» ។ លោកថា ការកំណត់គោលដៅបែបនេះ គឺលោកមិនខ្វល់ពីលទ្ធផលឈ្នះឬចាញ់របស់ក្រុមក្រសួងការពារជាតិ ដែលជាគូប្រជែងដ៏សំខាន់របស់ខ្លួនឡើយ បើទោះបីបច្ចុប្បន្នការពារជាតិមាន ៤០ពិន្ទុចាញ់បឹងកេតអង្គរ តែ ១ពិន្ទុ និងនៅសល់ ២ប្រកួតដូចគ្នាក៏ដោយ ។

_MG_3825

 

សម្រាប់កម្មវិធីប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ រួមមាននៅថ្ងៃទី១៩ ខែសីហាចុងសប្ដាហ៍នេះ គឺត្រូវជួបក្រុមជាឧបសគ្គធំព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈជើងទី១ បឹងកេត បានយកឈ្នះដោយលទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិ ។ បន្ទាប់មកមួយប្រកួតចុងក្រោយ គឺបឹងកេត ត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកញ្ញា នៅទីលានពហុកីឡដ្ឋានជាតិគ្រាដែលជើងទី១ បឹងកេត បានយកឈ្នះ ៧-១ ឯណោះ ។ នេះបើយោងតាមកម្មវិធីប្រកួតរបស់ FFC ៕

14053918_1778339129070254_7609805360892374114_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត