ក្លឹប Everton ទិញខ្សែបម្រើកីឡាករ Yannick Bolasie ពីក្លឹប Crystal Palace ក្នុងតម្លៃ ២៥ លានផោន

លី រិទ្ធី August 16, 2016


ក្លឹប Everton បានចុះកុងត្រាជាមួយកីឡាករខ្សែបម្រើកណ្តាល Yannick Bolasie ដែលផ្ទេរពីក្លឹប Crystal Palace កុងត្រារយៈពេល ៥ ឆ្នាំ ដេលមានតម្លៃខ្លួន ១៥ លានផោន។

កីឡាករ Bolasie វ័យ ២៧ ឆ្នាំបានចំណាយពេល ៤ រដូវកាលជាមួយក្លឹប Palace បន្ទាប់ពីផ្ទេរពីក្លឹប Bristol City មកក្នុងឆ្នាំ ២០១២។

កីឡាកររូបនេះលេងបាន១៤៣ ប្រកួត ហើយរកបាន ១៣ គ្រាប់ ហើយបានផ្លាស់ប្តូរចូលក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ដែលចាញ់ក្លឹប West Brom ១-០ ផងដែរ។

អ្នកចាត់ការទូទៅក្លឹប Palace លោក Alan Pardew បាននិយាយក្រោយការប្រកួតចាញ់ថា៖ “យើងដឹងថាបេះដូងនិង អារម្មណ៍របស់កីឡាកររូបនេះគឹនៅកន្លែងណា។”

ក្រោយផ្ទេរជាផ្លូវការកីឡាករ Bolasie បាននិយាយថា: “ឥលូវនេះខ្ញុំបានដល់ក្លឹប Everton ការងាររបស់ខ្ញុំមិនទាន់ចប់នោះទេ។ ខ្ញុំនឹងខិតខំព្យាយាមជួយក្លឹប ហើយខ្ញុំក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងថ្មីនេះផងដែរ។ នេះមិនមែនរឿងប្រាក់នោះទេ គឺខ្ញុំឃើញពីគោលដៅរបស់ក្លឹបថាពួកគេចង់ទៅចំណុចណា ហើយខ្ញុំគ្រាន់តែចូលចិត្តបាល់ទាត់តែប៉ុណ្ណោះ។”

អ្នកចា់ការទូទៅក្លឹប Everton លោក Ronald Koeman បានបន្ថែមថា: “កីឡាករ Yannick គឺជាកីឡាករមួយរូបដែលខ្ញុំចង់បានជាយូរណាស់មកហើយ ពីព្រោះកីឡាកររូបនេះគឺជាប្រភេទខ្សែបម្រើដេលខ្ញុំចង់បាន ល្បឿន រឹងមាំ ហើយអាចលេងបានតួនាទីច្រើន។ កីឡាកររូបនេះពិតជាសាកសមនឹងក្លឹប៕”

_90795594_bolasie_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត