អតីតកីឡាកររបស់ក្លឹប Aston Villa បានស្លាប់ដោយប៉ូលីសប្រើប្រាស់កាំភ្លើងឆក់

លី រិទ្ធី August 16, 2016


_90794415_69e408bd-2eda-404b-b956-15f32732a6fd

អតីតកីឡាករបាល់ទាត់ Dalian Atkinson ត្រូវបានស្លាប់បន្ទាប់ពីត្រូបប៉ូលីសបាញ់កាំភ្លើងឆក់នៅ Shropshire។

ប៉ូលីសនៅ West Mercia បាននិយាយថាពួកគេត្រូវបានប្រជាជនតេទៅដោយបារម្ភពីសុវត្ថិភាពរបស់ពួកគេដោយបុរសម្នាក់នៅ Trench ក្នុងតំបន់ Telford។

មុននឹងប៉ូលីសសម្រេចចិត្តបាញ់ ប៉ូលីសបានប្រមានដល់ Atkinson ជាច្រើនលើកតែកីឡាកររូបនេះនៅតែដើរទៅមុខទើបប៉ូលីសម្រេចចិត្តប្រើប្រាស់កាំភ្លើងឆក់តែម្តង។ ក្រោយត្រូវបាញ់ដោយកាំភ្លើងឆក់កីឡាករវ័យ ៤៨ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីពេទ្យតែបានស្លាប់នៅក្នុងរថយន្តសង្រ្គោះបន្ទាប់។

ក្នុងអាជីពជាកីឡាករបាល់ទាត់ រយៈពេល ១៦ ឆ្នាំ កីឡាកររូបនេះធ្លាប់លេងឲ្យក្លឹប Aston Villa, Ipswich Town, Sheffield Wednesday,  Real Sociedad និង Fenerbahce៕

_90795021_newmontage

 

_90794897_trench

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត