Rio Olympics 2016: កីឡាករ Justin Rose យកឈ្នះ Henrik Stenson ដើម្បីឈ្នះមេដាយមាស

លី រិទ្ធី August 16, 2016


កីឡាករវាយកូនហ្គោលចក្រភពអង់គ្លេស Justin Rose បានក្លាយជាជើងឯកកីឡាករវាយកូនហ្គោលដំបូងនៅអូឡាំពិកតាំងពីឆ្នាំ ១៩០៤ មក បន្ទាប់ពីយកឈ្នះលើកីឡាករ Henrik Stenson ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Rio 2016។

កីឡាករ Rose វ័យ ៣៦ ឆ្នាំធ្វើបានស្មើគ្នាជាមួយនឹងកីឡាករ Stenson នៅ 15 under par ក្រោយប្រកួតបាន 17 holes ប៉ុន្តែកីឡាករ Stenson ធ្វើបានត្រឹមតែ bogeyed ក្នុងជុំចុងក្រោយខណៈកីឡាករ Rose បានធ្វើបាន birdie ដើម្បីយកឈ្នះក្នុងការប្រកួតនេះ។

ជើងឯកកូនហ្គោល US Open ២០១៣ ធ្វើបាន four-under-par 67 ដើម្បីឈ្នះ 16 under។

ចំណែកឯកីឡាករជើងឯក Open champion កីឡាករ Stenson បានត្រឹមមេដាយប្រាក់បន្ទាប់ពីធ្វើបាន 68 ខណៈកីឡាករសញ្ជាតិ អាម៉េរិគ Matt Kuchar ធ្វើបាន 63 ដើម្បីឈ្នះមេដាយសំរឹទ្ធ នៅ 13 under៕

Screen Shot 2016-08-15 at 8.10.43 PM

“ខ្ញុំពិតជារីករាយជាងអ្វីៗទាំងអស់ដែលពីមុននកខ្ញុំបានឈ្នះ” កីឡាករ Rose បាននិយាយក្រោយការឈ្នះមេដាយមាស។ លោកបានបន្តថា៖

“នេះជាការប្រកួតមួយដ៏អស្ចារ្យដែលខ្ញុំធ្លាប់ចូលរួមប្រកួត។ សង្ឃឹមថាយើងបានបង្ហាញប្រទេសប្រេស៊ីលថាអ្វីជាកីឡាវាយកូនហ្គោល។ ខ្ញុំពិតជារីករាយនឹងការឈ្នះមេដាយមាសនេះ៕”

Screen Shot 2016-08-15 at 8.10.05 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត