លទ្ធផលលើសង្វៀន SEA TV និង TV5 កាលពីម្សិលមិញ

នូ មករា August 15, 2016


ភ្នំពេញ៖ ក្នុងការប្រកួតប្រដាល់លើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ អ្នកប្រដាល់ថៃ Super Chhai បានយកឈ្នះលើអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សបានម្ដងទៀត ដោយនេះជាលើកទី៣ហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបគ្នាដោយកាលពី ២លើកដំបូងពួកគេឈ្នះ-ចាញ់គ្នាម្ដងម្នាក់ប៉ុន្តែលើកនេះអ្នកប្រដាល់ថៃបានយកឈ្នះវិញគ្រាន់តែជ័យជម្នះនេះបានមកដោយតឹងតែងប៉ុណ្ណោះ ។ ក្នុងការប្រកួត ៥ ទឹកពួកគេសុទ្ធតែព្យាយាមដូចគ្នាតែការវ៉ៃចេញរបស់ Super Chhai ចំគោលដៅបានច្រើនជាង ។

photo_2016-08-15_04-37-04 [800x600]

 

ជាមួយគ្នានេះដែរ កីឡាករ ម៉ន វីរៈ មកពីក្លិបការិយាល័យទី ៥កងទ័ពជើងគោកបានយកឈ្នះអ្នកប្រដាល់ដៃ A Norn បានដោយពិន្ទុ ដូច្នេះបន្ទាប់ពីបរាជ័យលើសង្វៀនជាញឹកញាប់នោះពេលនេះ វីរៈ បានទទួលជ័យជម្នះលើអ្នកប្រដាល់ថៃបានវិញទាំងប្រផិតប្រផើយ ។

photo_2016-08-15_04-37-48 [800x600]

ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out នាយប់ថ្ងៃទី១៤ ខែសីហាដែរនោះអ្នកប្រដាល់ ថាន រ៉ាឌី មកពីក្លិបសម្រែករាជសីហ៍ត្រូវខ្ទាតចេញពីការប្រកួតបន្ទាប់ពីប្រកួតចាញ់ពិន្ទុអ្នកប្រដាល់លីន វិបុល មកពីក្លិបបូរីរាជសីហ៍មានរិទ្ធនោះ ។ ចំពោះពេជ្រ សាម៉ុន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យបានយកឈ្នះអ្នកប្រដាល់ ថាំង ធីណា ក្លិបអមតៈគុនខ្មែរខេត្តសៀមរាបដោយពិន្ទុដែរ ។ ការប្រកួតនេះមានតែ ៣ ទឹកទេគឺអ្នកចាញ់ដើរចេញ ឯអ្នកឈ្នះគឺបានកៅអីមួយសម្រាប់ឡើងប្រកួតវគ្គបន្តទៀត ។ ចំពោះការប្រកួតជម្រុះបឋមនេះមានអ្នកប្រដាល់ ៣២នាក់ហើយប្រកួតជម្រុះទុក ១៦នាក់ ពេលនេះមានអ្នកប្រដាល់ ១៤នាក់ហើយដែលបានខ្ទាតចេញហើយក៏មាន ១៤នាក់ដែលមានកៅអីសម្រាប់វគ្គទី ២ បន្តទៀត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត