កីឡាហាប់គីដូកម្ពុជា ទទួលបានផលចំណេញ ៤ ចំណុចពីកម្មវិធី Thailand Prime Minister Cup 2016

នូ មករា August 15, 2016


ប៉ាតាយ៉ា៖ ក្រោយពីបញ្ចប់កម្មវិធីសិក្ខាសាលាក្បាច់គុន និងការប្រកួតកីឡាហាប់គីដូ នៅប្រទេសថៃ រយៈពេល២ថ្ងៃ កន្លងទៅថ្មីៗនេះ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានទទួលផលចំណេញទាំងបច្ចេកទេស និងបទពិសោធន៍ រហូតទៅដល់ ៤ចំណុច ពីកម្មវិធី Thailand Prime Minister Cup 2016 នេះ ។ សិក្ខាសាលាក្បាច់គុននេះត្រូវបានឧទ្ទេសនាមដោយលោកព្រឹទ្ធាចារ្យក្បាច់គុនល្បីៗមកពីជុំវិញពិភពលោកដែលមានបទពិសោធន៍ខ្ពស់ពិសេសលោកគ្រូក្បាច់គុនមានដើមកំណើតពីប្រទេសកូរ៉េដូចជាលោក Kee kwan Lee ស្ថាបនិក Global Hapkido Association ដែលមានទីស្នាក់ការនៅអាមេរិក, លោក Kwang Suk Choi ព្រឹទ្ធាចារ្យហាប់គីដូមកពីអាមេរិក, លោកKong Siriwatakul ប្រធានសហព័ន្ធកីឡាហាប់គីដូថៃ និងគ្រូព្រឹទ្ធាចារ្យជាច្រើនរូបទៀតដែលបានឡើងបង្ហាញនូវស្នៀតក្បាច់គុនក៏ដូចជាទ្រឹស្តីពិសេសៗផ្តល់ឲ្យសិក្ខាកាមដែលចូលរួមបានឃើញ និងសិក្សាដកស្រង់យកនូវជំនាញក្បាច់គុនព្រមទាំងផលប្រយោជន៍ថ្មីផងដែរ។

12747854_1146365938731734_1257355713243165686_o

លោកគង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធហាប់គីដូកម្ពុជានិងជាប្រធានប្រតិភូបានឱ្យដឹងថា៖ «ក្នុងកម្មវិធីនេះយើងទទួលបានបទពិសោធន៍ល្អ និងបានចុះបញ្ជីទទួលស្គាល់ហាប់គីដូកម្ពុជាក្នុងសមាជិកពេញសិទ្ធិរបស់ពិភពលោកខណៈដែលហាប់គីដូដែលមានសកកម្មភាពដំបូងនៅទឹកដីកម្ពុជាតាំងពីឆ្នាំទស្សវត្សរ៍១៩៦៩មកម្ល៉េះ។» លោកអះអាងថានេះជាប្រវត្តិសាស្ត្រមួយដែលហាប់គីដូនៅកម្ពុជាសាងមុខមាត់នៅលើអន្តរជាតិ និងមានឱកាសបានចូលរួមក្នុងសិក្ខាសាលាក្បាច់គុនអន្តរជាតិបែបនេះ។

13256446_1206788896022771_4098283712684177998_n

លោកបន្តថា៖ «ជាលទ្ធផលនៃការចូលរួមកម្ពុជាយើងទទួលបាន ៤ចំណុចធំៗគឺទី១បានសិក្សាអំពីក្បាច់គុនហាប់គីដូ ទី២សិក្សាអំពីតួនាទីជំនាញ ក្នុងការធ្វើចៅក្រម និង អាជ្ញាកណ្តាល ទី៣ សិក្សាអំពីរបៀបចំការប្រកួតក្នុងឋានៈជាអ្នកសង្កេតការណ៍ និង ទី៤ ត្រៀមខ្លួននិងសមត្ថភាព ក្នុងការចូលរួមការប្រកួតជើងឯកពិភពលោកដែលគ្រោងនឹងធ្វើនៅថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០១៧ នៅប្រទេសម៉ិចសិុកកូ៕

10869737_1155273954507599_4323800738108680404_o

អត្ថបទ៖ ជីងឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត