Rio Olympics 2016: កីឡាករ Andy Murray ឈ្នះមេដាយវិញ្ញសាតេន្នីស

លី រិទ្ធី August 15, 2016


កីឡាករសញ្ជាតិអង់គ្លេស Andy Murray បានក្លាយជាអត្តពលិកតេន្នីសដំបូងគេដែលបានឈ្នះមេដាយមាសអូឡាំពិក ២ ក្រោយពីបានយកឈ្នះលើកីឡាករសញ្ជាតិអាហ្សង់ទីន Juan Martin del Potro ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញសាតេន្នីសផ្នែកបុរសទោលនាទីក្រុងរីយ៉ូ។

13920055_10154515145903701_6396576494382338589_o

កីឡាករ Murray វ័យ ២៩ ឆ្នាំបានផ្តួលគូប្រកួតក្នុងលទ្ធផល 7-5 4-6 6-2 7-5 ដើម្បីឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីរូបបានឈ្នះពានរង្វាន់ Wimbledon កាលពី ៥ សប្តាហ៍មុនព្រមទាំង ៤ ឆ្នាំក្រោយឈ្នះមេដាយមាសនៅទីក្រុងឡុងដ៍ ២០១២។ ការប្រកួតនេះធ្វើឡើងជាង ៤ ម៉ោងហើយកីឡាករទាំងពីរសុទ្ធតែនឿយហត់នៅក្នុងការប្រកួត Set ទី៤ តែក្រោយទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រដែលចូលរួមទស្សនាផ្ទាល់បានធ្វើឲ្យកីឡាករទាំងពីរបង្ហាញការលេងក៏ដូចជាការតាំងចិត្តក្នុងការប្រកួតរហូតដល់ទីបញ្ចប់។ គួរបញ្ជាក់ផងដែរថា ការឈ្នះមេដាយមាសរបស់កីឡាករ Andy Murray គឺជាមេដាយមាសទី ៥ ដែលចក្រភពអង់គ្លេសឈ្នះក្នុងថ្ងៃនេះ៕

Screen Shot 2016-08-15 at 8.40.05 AM

 

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត