អូឡាំពិក៖ អត្តពលិកទី៣របស់កម្ពុជានឹងត្រូវប្រកួតលើវិញ្ញាសារត់ម៉ារ៉ាតុងនៅយប់នេះ!

នូ មករា August 14, 2016


រីយ៉ូ៖ នៅវេលាម៉ោង ៧:៣០ ល្ងាច ថ្ងៃទី១៤ ខែសីហានេះកីឡាការិនីរត់ប្រណាំងកម្ពុជា លី ណារី នឹងត្រូវបង្ហាញខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងបណ្តាអត្តពលិកដទៃទៀតដែលកំពុងតែត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតលើវិញ្ញាសារត់ប្រណាំងម៉ារ៉ាតុងនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេសុីល។

naryly1-800x540

អាណិកជនខ្មែរ-បារាំង ដែលត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ( NOCC) ជ្រើសរើសជាកីឡាការិនីរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រនេះ បានខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញ ព្រមទាំងបានប្ដេជ្ញាចិត្តថានឹងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកលទ្ធផលល្អជូនប្រទេសជាតិខ្លួន ។

ga14

សូមបញ្ជាក់ថា កីឡារិនី លី ណារី ដែលជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនារាជធានីភ្នំពេញផងដែរនោះ ធ្វើបានយ៉ាងល្អនៅក្នុងការរត់រយៈចម្ងាយ ៤២ គីឡូម៉ែត្រ  ដោយប្រើរយៈពេលជិត ៣ម៉ោង ក្នុងព្រឹត្តិការណ៍ Full Marathon  មួយនៅក្រុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះដោយបានបញ្ចប់ក្នុងថិរៈវេលា ២ម៉ោង ៥៩នាទី និង ១២វិនាទី និងស្ថិតក្នុងចំណាត់លេខ២៥ ក្នុងចំណោមកីឡាការិនីសរុប ១,៧៥០នាក់៕

IMG_4875-copy

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត