EPL: ជើងឯក Leicester city ចាញ់ការប្រកួតបើកឆាកយប់មិញនេះ

លី រិទ្ធី August 14, 2016


ក្លឹបការពារដំណែងជើងឯកលីកកំពូលនៃប្រទេស អង់គ្លេស Leicester ចាប់ផ្តើមការប្រកួត Premier League រដូវកាលថ្មីដោយចាញ់ក្លឹបដែលទើបឡើងមកពីលីកទី ១ របស់អង់គ្លេស Hull ក្នុងលទ្ធផល ២-១។

នៅក្នុងការប្រកួតក្រោមដឹកនាំរបស់លោក Mike Phelan ក្លឹប Hull បាននាំមុខមុននៅនាទីទី ៤៥ នៅពេលដែលកីឡាករ Adama Diomande និងកីឡាករ Abel Hernandez រួមគ្នាធ្វើបានយ៉ាងល្អ។

ចូឡដល់តង់ទី ២ បានតែ ៣ នាទីក្លឹបជើងឯក Leicester City រដូវកាលមុនទទួលបានបាល់ពិន័យ ១១ ម៉ែត្រនៅពេលដែលកីឡាករ Demarai Gray ត្រូវបានកីឡាកររបស់ក្លឹប Hull ធ្វើឲ្យមានកំហុស ហើយកីឡាករ Riyad Mahrez ធ្វើបានសម្រេចនៅនាទីទី ៤៨។ តែការនាំមុននេះមិនបាន ១០ ផងក្លឹបម្ចាស់ផ្ទះ Hull រកបានគ្រាប់បាល់នាំមុខសារជាថ្មីជាមួយគ្រាប់បាល់របស់កីឡាករ Robert Snodgrass ជួយឲ្យក្លឹបយកឈ្នះក្នុងលទ្ធផល ២-១។

គួរបញ្ជាក់ផងដែរថានេះជាលើកដំបូងដែលក្លឹបការពារដំណែងជើងឯកអង់គ្លេស ចាញ់ប្រកួតដំបូងនៅដើមរដូវកាលតាំងពីឆ្នាំ ១៩៨៩ មក នៅពេលក្លឹប Arsenal ចាញ់ក្លឹប Manchester United៕

13920383_10154413056042769_3615179701141483073_oប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព & រូបភាព៖ BBC Sports & Leicester City

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត