ហែម ថុនវិទីនី រៀបរាប់អារម្មណ៍ពិតទាំងទឹកភ្នែកក្រោយបំបែកកំណត់ត្រាចាស់របស់ខ្លួនយប់មិញ

នូ មករា August 13, 2016


រីយ៉ូ៖ ក្រោយពីបញ្ចប់ការប្រកួតរបស់ខ្លួន កាលពីម្សិលមិញនេះ កីឡាការិនីហែលទឹក ហែមថុន វិទីនី បាននិយាយដោយក្តីរំភើបថា នាងមិននឹកស្មានថាខ្លួនឯងអាចធ្វើបានល្អដល់ថ្នាក់នេះឡើយ ពោលគឺនាងអាចហែលក្នុងវិញ្ញាសា ៥០ម៉ែត្រ ដោយប្រើថិរវេលា ២៩វិនាទី ចុច ៣៧ ខណៈលទ្ធផលកាលពីអូឡាំពិកក្រុងឡុងដ៍នាឆ្នាំ២០១២ កន្លងទៅនាងធ្វើបាន ៣០ វិនាទីចុច៤៤ឯណោះ។

vitiny-hemton

កីឡាការិនី ហែមថុន វិទីនី បាននិយាយទាំងក្ដុកក្ដួលពីទីក្រុងរីយ៉ូថា៖ «ដំបូងគិតថា ខ្ញុំមិនអាចធ្វើបានដល់ថ្នាក់ហ្នឹងនោះទេព្រោះអ្វីដែលខ្ញុំគិតទុកគឺត្រឹមតែ ២៩ក្រាស់ប៉ុណ្ណោះ ព្រោះការហែលមានការពិបាកខ្លាំងណាស់មិនមែនជាការងាយស្រួលនោះទេតែដោយសារការតាំងចិត្តរបស់ខ្ញុំទើបខ្ញុំអាចធ្វើបាន។» នាងបានបន្ថែមថា៖ «មុននឹងខ្ញុំចុះទឹក គឺពូ គិរី គាត់បានប្រាប់ឱ្យខ្ញុំតាំងចិត្តឱ្យមូល គាត់ថា ឯងអាចធ្វើបាន គឺគិតតែរឿងប្រកួតតែមួយមុខប៉ុណ្ណោះ ហើយខ្ញុំបានគិតថាការហែលចម្ងាយ ៥០ម៉ែត្រលើកនេះ មិនធ្វើឱ្យការហ្វឹកហាត់រយៈពេល ១ឆ្នាំ ទាំងនៅក្នុងស្រុក និងក្រៅស្រុកឥតន័យនោះទេ ហើយខ្ញុំមិនធ្វើឱ្យក្រុមគ្រួសារ និងអ្នកគាំទ្រ ពិសេសប្រជាជនខ្មែរថាខ្ញុំខិតខំហ្វឹកហាត់អស់រយៈពេល១ឆ្នាំ ឥតប្រយោជន៍ឡើយ គឺខ្ញុំខិតខំប្រឹងប្រែង ហើយបើចម្ងាយនេះ ខ្ញុំហែលដល់ទី សន្លប់ក៏ខ្ញុំសុខចិត្តដែរ! ក្នុងចម្ងាយ ៥០ម៉ែត្រ ដែលខ្ញុំហែលនៅសល់តែ ១៥ម៉ែត្រ ចុងក្រោយនោះ គឺខ្ញុំអស់កម្លាំងតែម្ដង គឺខ្ញុំគិតថាពេលនេះកម្លាំងខ្ញុំគឺអត់គ្រប់នឹងការហែលដល់ទីឡើយតែខ្ញុំខាំមាត់គិតថាអត់កើតទេ ត្រូវតែទៅមុខ ព្រោះមនុស្សរាប់លាននាក់នៅក្នុងប្រទេសកម្ពុជាកំពុងតែរំពឹងលើខ្ញុំម្នាក់ ដូច្នះខ្ញុំចង់ឱ្យប្រទេសខ្ញុំ មានភាពរីកចម្រើនខ្លាំង ខណៈដែលកីឡាហែលទឹកពីមុនមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ តែលើកនេះខ្ញុំនឹងធ្វើឱ្យគេទទួលយកនូវសមត្ថភាពរបស់កម្ពុជាឱ្យបាន។»

13882209_1060598870694140_396404031809256859_n

ជាមួយនឹងលទ្ធផលដ៏ល្អនេះ វិទីនី ក៏នៅមានការសោកស្ដាយដែលដោយសារតែ លោកហែម ថុន ដែលជាលោកតារបស់នាងមិនមានវត្តមាននៅលើលោកនេះដើម្បីបានឃើញពីការបំបែកកំណត់ត្រាក្នុងប្រទេសរបស់នាងឡើយ ដោយនាងនិយាយទាំងទឹកភ្នែកថា៖ «អ្វីដែលខ្ញុំសោកស្ដាយបំផុត គឺនៅពេលដែលខ្ញុំធ្វើបាន ២៩វិនាទី ក្នុងចំងាយ ៥០ម៉ែត្រនេះហើយ បែរជាលោកតាខ្ញុំ (ហែម ថុន) គាត់មិននៅក្នុងលោកនេះទៅវិញ ។ គាត់ចង់ឃើញខ្ញុំធ្វើបានដូច្នេះ ព្រោះកាលពីគាត់នៅរស់ ខ្ញុំមិនទាន់មានសមត្ថភាពធ្វើបាននៅឡើយទេ តែពេលនេះ គឺខ្ញុំធ្វើបានហើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តែគួរឱ្យសោកស្ដាយបំផុត ដែលលោកតាបានចាកចេញពីខ្ញុំ ។ ប៉ុន្តែទោះបីយ៉ាងក៏ដោយខ្ញុំនៅតែសប្បាយចិត្តព្រោះខ្ញុំបានធ្វើតាមអ្វីដែលលោកតាហែម ថុន ចង់បានជាពិសេសគឺលោកយាយរបស់ខ្ញុំដែលគាត់បានលើកទឹកចិត្តខ្ញុំតាំងពីថ្ងៃចេញមកប្រកួតនោះ។»

13934695_1060598847360809_6366447919178890528_n

សូមបញ្ជាក់ថា បើទោះបីកីឡាការិនីរូបនេះមិនបានជាប់ដើម្បីឡើងទៅប្រកួតក្នុងវគ្គបន្តទៀតក៏ពិតមែន ក៏វិទីនីបានក្លាយជាកីឡាការិនីទីមួយនៅកម្ពុជាដែលអាចហែលបានល្បើនលឿននៅក្នុងរយៈចម្ងាយ ៥០ ម៉ែត្របែបនេះ ជាមួយគ្នានេះដែរ លទ្ធផលនេះក៏បានផ្តល់នូវក្តីសង្ឃឹមថែមទៀតដល់រូបនាងសម្រាប់ការប្រកួតសុីហ្គេមនាពេលខាងមុខ៕

ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត