តើ ចាន់ រតនា អាចផ្តួល Haobin Ma បានទេក្នុងការប្រកួតនៅម៉ាកាវយប់នេះ?

នូ មករា August 13, 2016


ម៉ាកាវ៖ អតីតអ្នកប្រដាល់គុនខ្មែរ ចាន់ រតនា ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកប្រយុទ្ធក្បាច់គុនចម្រុះក្នុងទ្រុង (MMA) វិញនោះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តួលកីឡាករម្ចាស់ផ្ទះ Haobin Maនៅក្នុងកម្មវិធីប្រកួត Heroes Of The World របស់ស្ថាប័ន One Championship ដែលនឹងត្រូវប្រព្រឹត្តទៅនៅវេលាម៉ោង ៧ ល្ងាចថ្ងៃទី១៣ ខែសីហានេះហើយនៅលើសង្វៀន Cotai Arena លើដែនដីកោះម៉ាកាវរបស់ប្រទេសចិនក្នុងប្រភេទទម្ងន់ Bantamweight ។

1470253758

ចាន់ រតនា ដែលបានបង្ហាញខ្លួនចុងក្រោយបំផុតនៅក្នុងការប្រកួតក្នុងទ្រុងកាលពីខែធ្នូ ឆ្នាំ២០១៥ នោះបានលើកឡើងប្រាប់បណ្តាញសារព័ត៌មានខ្មែរថាមស៍ថា រូបគេបានទទួលការហ្វឹកហាត់ដ៏អស្ចារ្យមួយសម្រាប់ការត្រៀមខ្លួនដើម្បីចូលរួមប្រកួតនៅយប់នេះនៅក្នុងជំរុំហ្វឹកហាត់របស់កីឡាប្រដាល់ថា Tiger Muay Thai និង មណ្ឌលបង្វឹក MMA Training Camp នៅក្នុងតំបន់ភូកេត ប្រទេសថៃ ដូច្នេះរូបគេបានរៀបចំខ្លួនរួចរាល់ហើយសម្រាប់យប់នេះ។

13906790_1148931731796747_8551238120543022473_n

គួររំលឹកថា ចាន់ រតនា បានសាងកេរ្តិ៍ឈ្មោះនៅក្នុងពិភពកីឡាក្បាច់គុនចម្រុះបន្ទាប់ពីបានយកឈ្នះលើកីឡាករហ្វីលីពីន Roman Gonzalez  ក្នុងទឹកទី១ កាលពីឆ្នាំ២០១៥ និងធ្លាប់បានចូលរួមប្រកួតប្រដាល់ក្នុងទ្រុងនេះចំនួន ៤លើកមកហើយដោយក្នុងនោះរូបគេបានទទួលជ័យជម្នះ៣ដង និងចាញ់១ដងផងដែរ។ សម្រាប់ការប្រកួនេះលោកអ្នកអាចរង់ចាំទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ FOX Sports ឬតាមរយៈទូរទស្សន៍អនឡាញ ONEPPV.com ក៏ដូចជាតាមរយៈទំព័រហ្វេសប៊ុករបស់ ONE Championship  ផងដែរ៕

 

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត