ភ្នំពេញក្រោនទទួលបានការកោតសរសើរ ស្របពេលយុវជន ២៤ នាក់ជាប់ក្នុងបញ្ជីឈ្មោះប្រមូលផ្តុំ U-19

នូ មករា August 13, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា(U-19) សរុប ៥១នាក់ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងជម្រុះរកកីឡាករឆ្នើម ២៣នាក់ សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នៅប្រទេសវៀតណាម នាខែកញ្ញាខាងមុខ ។

13227929_1096708747054987_1127222974_n

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកីឡាករជម្រើសជាតិជាប់ឈ្មោះប្រមូលផ្ដុំជុំដំបូងនេះគឺមានយុវជនមកពីក្លឹបភ្នំពេញក្រោនរហូតដល់ទៅ ២៤នាក់ឯណោះ ។ យោងតាមបញ្ជីឈ្មោះបឋម ដែល FFC បានប្រកាសជាផ្លូវការកាលពីម្សិលមិញ កីឡាករយុវជនភ្នំពេញក្រោនគឺជាប់ឈ្មោះជម្រុះក្រុមជម្រើសជាតិ U-19កម្ពុជាឆ្នាំនេះច្រើនជាងគេ រហូតដល់ ២៤នាក់ ក្នុងនោះក៏មានកីឡាករទើបអាយុ ១៦ឆ្នាំផងដែរ។ ចំណែកយុវជនមកពីក្លឹបបឹងកេតអង្គរមានចំនួន ១៦នាក់, ណាហ្គាវើល ៣នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមវេស្ទើន ២នាក់ដូចគ្នា, ក្រុមស៊ីម៉ាក់ និងក្រុមក្រសួងការពារជាតិម្នាក់ដូចគ្នា រួមទាំងកីឡាករមកពីសាលាបាល់ទាត់ជាតិក៏មាន ៣នាក់ជាប់បញ្ជីឈ្មោះជម្រុះក្រុម U-19កម្ពុជានេះផងដែរ ។

13219823_1096709040388291_2082475604_n

ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា នៅក្នុងចំណោមកីឡាករយុវជនទាំង ៥១នាក់ នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែសីហាខាងមុខនេះ ដើម្បីចម្រាញ់រកអ្នកមានសមត្ថភាពរហូតទទួលបាន ២៣នាក់ចុងក្រោយ ។ សម្រាប់ការប្រមូលផ្ដុំនេះដែរ គឺដឹកនាំដោយគ្រូបង្វឹកជប៉ុនលោក Ohara Kazunori ដែលធ្លាប់ដឹកនាំក្រុម U-19កម្ពុជាឈ្នះមេដាយមាសក្នុងការប្រកួត Mekong Games នៅថៃ កាលពីដើមឆ្នាំកន្លងទៅ ។

Cambodia

ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីជុំជួបពិសារអាហារសាមគ្គីជាមួយក្រុមបាល់ទាត់និងអាណាព្យាបាលក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជានាពេលថ្មីៗនេះ ឯកឧត្តមសៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក៏បានកោតសរសើរចំពោះក្លឹបសមាជិកមួយចំនួន ដែលខិតខំបណ្ដុះបណ្ដាលថ្នាលយុវជន ជាពិសេសគឺក្លឹបភ្នំពេញក្រោនតែម្តងដែលបានរួមចំណែកអភិវឌ្ឍន៍ក្រុមយុវជនប្រកបដោយសមត្ថភាព និងបានបញ្ជូនកីឡាករមួយចំនួនមកជួយក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកាលពីពេលថ្មីៗកន្លងទៅ ខណៈដែលនៅពេលនេះយុវជន ២៤ នាក់ក៏ត្រូវបានជ្រើសរើសចូលរួមនៅក្នុងការប្រមូលផ្តុំក្នុងក្របខណ្ឌក្រុម U-19 សម្រាប់ការនាពេលខាងមុខនេះ។

13472138_1118077568251438_1191455418_n

ដោយឡែកការប្រកួត AFF U-19 Championship 2016 នឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខ ខណៈក្រុម U-19កម្ពុជា ស្ថិតក្នុងពូលB ជាមួយថៃ ឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី និងឥណ្ឌូនេស៊ី ៕

13697146_1767584850145682_8791068673020707994_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត