ប្អូនប្រុសគ្រូបង្វឹកក្រុមប៉ូលិស ដឹកនាំក្រុមហ្វូតសាលលើកពាន Goal Sport Cup 2016

នូ មករា August 13, 2016


ភ្នំពេញ៖ លោក អ៊ុង កងយ៉ាណូ ដែលជាប្អូនប្រុសបង្កើតរបស់លោក អ៊ុង កងយ៉ានិត គ្រូបង្វឹកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) បានដឹកនាំក្រុមយុវជន-ខ៤ លើកពានហ្វូតសាល Goal Sport Cup រដូវកាលទី១ ក្រោយយកឈ្នះក្រុម ABA ដោយការទាត់បាល់ប៉េណាល់ទីជាមួយលទ្ធផល ៣-២ បន្ទាប់ពីពេញម៉ោង ៦០នាទីស្មើគ្នា ១-១ នៅលើទីលាន Goal Sport កាលពីយប់មិញ ។

14018100_282239175481926_982981590_n

បន្ទាប់ពីដណ្ដើមបានតំណែងជើងឯកលោក អ៊ុង កងយ៉ាណូ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលលោកដឹកនាំក្រុមយុវជន-ខ៤លើកពានកម្រិតហ្វូតសាលបែបនេះ ប៉ុន្ដែយ៉ាងណាលោកមិនទាន់មានគម្រោងថា នឹងជំរុញក្រុមនេះឲ្យក្លាយក្រុមឈុតធំសម្រាប់ចូលរួមលេងលីគកំពូលកម្ពុជា ឬពាន Hun Sen Cup នោះទេប៉ុន្ដែលោកនឹងបន្ដនិរន្ដភាពដឹកនាំក្រុមនេះចូលរួមប្រកួតពានមិនអាជីពផ្សេងៗ ដើម្បីបំផុសយុវជនឲ្យចូលរួមលេងកីឡា និងលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ។

IMG_0205

លោក ឃុល ភីរម្យ ប្រធានគណៈកម្មការរៀបចំពានរង្វាន់ Goal Sports Cup នេះ បានបញ្ជាក់ដែលថា សម្រាប់រដូវកាលទី១នេះគឺមាន ២៣ក្រុមចូលរួម ហើយបែកចែកជា ២ពូល ដើម្បីធ្វើការប្រកួត ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតវិលជុំសន្សំពិន្ទុតាមពូលនីមួយៗ ជិត ៣ខែកន្លងទៅ ទើបរកឃើញក្រុមខ្លាំងៗខាងលើឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយលទ្ធផលតំណែងជើងឯក គឺបានទៅក្រុមយុវជន-ខ៤ ដែលបានយកឈ្នះក្រុម ABA ដោយលទ្ធផលសរុប ៤-៣ ។ លោកបន្ដថា ចំពោះក្រុមដណ្ដើមបានជ័យលាភីនៃការប្រកួតនេះ ក្រុមជើងឯកយុវជន-ខ៤ គឺទទួលបានមេដាយមាស និងពានធំ ១គ្រឿងអមដោយប្រាក់រង្វាន់ ២លានរៀល ខណៈលេខ២ ក្រុម ABA ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១លាន ២សែនរៀល ។ ចំណែកចំណាត់ថ្នាក់លេខ៣ គឺក្រុមយុវជនខ្មែរអង្គរ ដែលយកឈ្នះក្រុមរតនៈគិរី ដោយលទ្ធផល ៥-៤ ក៏ទទួលបានមេដាយសំរឹទ្ទនិងប្រាក់រង្វាន់ ៨០ម៉ឺនរៀលផងដែរ ៕

IMG_0191

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត