Premier League: រដូវកាលថ្មី  នឹងចាប់ផ្តើមនៅរាត្រីនេះ

លី រិទ្ធី August 13, 2016


ការប្រកួតលីកកំពូលនៃប្រទេស អង់គ្លេស ឬ Premier League ២០១៦-២០១៧ នឹងចាប់ផ្តើមនៅរាត្រីនេះជាមួយនឹងការប្រកួតបើកឆាករវាងក្លឹប Hull City ប្រកួតជាមួយក្លឹប Leicester City។

ការប្រកួត Premier League រដូវកាលថ្មីនេះគឺជារដូវកាលទី ២៥ ហើយ តាំងពីចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៩២។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ សីហា ២០១៦ និងគ្រោងទាំងបញ្ចបនៅថ្ងៃទី ២១ ឧសភា ២០១៧។ សម្រាប់រដូវកាលនេះក្លឹប Leicester City ជាក្លឹបការពារដំណែងជើងឯក ខណៈក្លឹប Burnley, Middlesbrough និង Hull City ជាក្រុមដែលទើបឡើងមកលីកកំពូលវិញនៅរដូវកាលថ្មីនេះ។

សម្រាប់ការប្រកួតនៅរដូវកាលថ្មីនេះមានការផ្លាស់ឈ្មោះសម្រាប់រដូវកាលថ្មីនេះដោយប្តូរពី Barclays Engslish Premier League មកជា Premier League វិញដោយមិនមានឈ្មោះអ្នកឧបត្ថម្ភទៀតនោះទេ ហើយ Logo ថ្មីក៏បានដាក់ចេញឲ្យប្រើប្រាស់ផងដែរ។ ក្រៅពីនេះតម្លៃសំបុត្រសម្រាប់ក្រុមភ្ញៀវនៅរដូវកាលនេះនឹងមានតម្លៃត្រឹមតែ ៣០ផោន នោះទេ។

Premier League Logo

ខាងក្រោមនេះជាកាលវិភាគប្រកួតសប្តាហ៍ទី ១ នេះ៕

02

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត