Rio Olympics 2016: កីឡាករ Ma Long ឈ្នះមេដាយមាសដើម្បីបង្រ្គប់ការឈ្នះ Grand Slam

លី រិទ្ធី August 13, 2016


កីឡាករវាយកូនឃ្លីលើតុលំដាប់លេខ ១ ពិភពលោក សញ្ជាតិ ចិន Ma Long បានយកឈ្នះមិត្តរួមជាតិរបស់ខ្លួនកីឡាករ Zhang Jike ក្នុងលទ្ធផល ៤-០ ដើម្បីឈ្នះមេដាយមាសក្នុងការប្រកួតវាយកូនឃ្លីលើតុផ្នែកបុរសទោល ហើយបង្រ្គប់ការឈ្នះ Grand Slam លើវិញ្ញសារវាយកូនខ្លីលើតុផងដែរ។

កីឡាករ Ma វ័យ ២៧ ឆ្នាំក្លាយជាកីឡាករទី ៥ ដែលឈ្នះជើងឯក World Championships, World Cup និង Olympics។ ខណៈកីឡាករការពារដំណែងជើងឯក Zhang បានត្រឹមមេដាយប្រាក់ ស្របពេលដែលកីឡាករសញ្ជាតិ ជប៉ុន Jun Mizutani ឈ្នះមេដាយសំរឹទ្ធក្រោយយកឈ្នះលើកីឡាករVladimir Samsonov ក្នុងលទ្ធផល ៤-១។

ដូចនេះប្រទេសចិនបានឈ្នះមេដាយ ៩ ក្នុងចំណោមមេដាយ ១២ ចុងក្រោយនៅអូឡាំពិកផ្នែកបុរសទោល៕

Ma Long

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត