ក្រុមកីឡាករ KARA CAMBODIA បានទៅដល់ប៉ាតាយ៉ាដោយសុវត្ថិភាពហើយមុននឹងចាប់ផ្តើមប្រកួតនៅថ្ងៃស្អែក

នូ មករា August 12, 2016


ប៉ាតាយ៉ា៖ ក្រុមកីឡាករ KARA CAMBODIA របស់កម្ពុជាដែលត្រូវចូលរួមប្រកួតក្នុងកម្មវិធីប្រណាំងឡាន និងម៉ូតូ Asia Cross Country Rally 2016 បានធ្វើដំណើរទៅដល់ក្រុងប៉ាតាយ៉ានៃព្រះរាជាណចក្រថៃដោយសុវត្ថិភាពហើយកាលពីម្សិលមិញបន្ទាប់ពីបានចំណាយពេលក្នុងការធ្វើដំណើរនៅលើចម្ងាយផ្លូវជាង ៦០០ គីឡូម៉ែត្រដោយចាកចេញពីប្រទេសកម្ពុជា និងឆ្ពោះទៅកាន់ទឹកដីថៃតាមច្រកព្រំដែននៅក្នុងខេត្តកោះកុងរួចមក។

13895490_1182444045152839_8018505075506848329_n

បន្ទាប់ពីបានទៅដល់ទីកន្លែងប្រារព្ធការប្រកួតហើយកីឡាករកម្ពុជាទាំងអស់នឹងត្រូវចំណាយពេលសម្រាកក៏ដូចជាត្រៀមខ្លួនដើម្បីចូលរួមប្រកួតនៅថ្ងៃទី១៣ ខែសីហាស្អែកនេះ ដោយអ្នកចូលរួមទាំងអស់ត្រូវធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណជាជាង ២៤០០គីឡូម៉ែត្រ និងត្រូវចាប់ផ្តើមពីតំបន់ប៉ាតាយ៉ាឆ្ពោះទៅកាន់ខេត្តឈុនបុរី រួចឆ្លងចូលមកខេត្តកោះកុង, ខេត្តព្រះសីហនុ, រាជធានីភ្នំពេញ មុននឹងបញ្ចប់នៅលើទឹកដីខេត្តសៀមរាបនាថ្ងៃទី១៩ ខែសីហាខាងមុខនេះ។

13912895_10154530290396282_1751234771182882270_n

រីឯផ្នែកប្រណាំងម៉ូតូវិញនឹងត្រូវប្រកួតក្នុងចម្ងាយជាង ៨៣០ គីឡូម៉ែត្រ ហើយនៅក្នុងព្រឹត្តិការណ៍នេះនឹងមានការចូលរួមដោយរថយន្ត ២៤ គ្រឿង ម៉ូតូ ៤៥គ្រឿង ឡានផ្គត់ផ្គង់ចល័ត ៤៧ គ្រឿង ហើយមានអ្នកចូលរួមជិត ៣៥០ នាក់។

13879346_632049813623144_1792109823055311378_n

 

សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលកម្មវិធីខាងលើត្រូវធ្វើការប្រកួតឆ្លងកាត់ទឹកដីប្រទេសកម្ពុជា ដោយនៅឆ្នាំនេះកម្ពុជាមានកីឡាករ ៤នាក់ចូលរួមប្រកួត ដែលពីរនាក់ប្រកួតលើប្រភេទកីឡាប្រណាំងម៉ូតូ និងពីរនាក់ទៀតប្រណាំងឡាន (ម្នាក់ជាអ្នកបើកឡានម្នាក់ជំនួយការមើលផែនទី)។ ក្រៅពីកីឡាករ ក៏មានឡានផ្គត់ផ្គង់ចល័ត និងក្រុមការងារផ្សេងគ្នារវាងក្រុមការងារប្រណាំងឡាន និងម៉ូតូផងដែរ។

12983171_1021776714582726_2178807938511285961_o

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត