អូឡាំពិក៖ កីឡាការិនី ហែមថុន វិទីនី នឹងត្រូវប្រកួតហែលសេរីចម្ងាយ ៥០ ម៉ែត្រយប់នេះ

នូ មករា August 12, 2016


រីយ៉ូ៖ នាវេលាម៉ោង ១៣ រសៀល (ត្រូវនឹងម៉ោង ២៣:០០ យប់នេះម៉ោងនៅកម្ពុជា) ថ្ងៃទី១២ ខែសីហា នេះ កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី នឹងត្រូវប្រកួតក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៥០ ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍ប្រកួតអូឡាំពិកពិភពលោកដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេសុីលនោះ។

vitiny-hemton

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក និងជាគ្រូបង្វឹកក្រុមជម្រើសជាតិបានឱ្យដឹងថា៖ «គោលដៅសំខាន់របស់ខ្ញុំ ក៏ដូចជា វិទីនី គឺចង់បំបែកកំណត់ត្រាចាស់របស់ខ្លួន កាលពីការប្រកួតអូឡាំពិករដូវក្ដៅនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១២ ដែលកីឡាការិនីរូបនេះ ធ្វើបានក្នុងថិរវេលា ៣០វិនាទី លើវិញ្ញាសា ៥០ម៉ែត្រ ហែលសេរី ។ ហើយខ្ញុំមានជំនឿងលើ វិទីនី ៧០ភាគរយ ទៅ៨០ភាគរយ ព្រោះគាត់បានទទួលបានការហ្វឹកហាត់នៅប្រទេសថៃរយៈពេល ៦ខែកន្លងមក ដោយ វិទីនី ធ្លាប់បានបំបែកកំណត់ត្រារបស់ខ្លួនម្ដងដែរប៉ុន្តែនេះគ្រាន់តែជាការសាកល្បងធ្វើតេស្តតែប៉ុណ្ណោះ។ គោលបំណងមួយទៀតនោះ គឺកីឡាការិនីរូបនេះ ចង់បង្កើតឱ្យមានកំណត់ត្រាថ្មីមួយនៅក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយ ហែល ៥០ម៉ែត្រសេរី និងប្រើថិរវេលាក្រោមកម្រិត ៣០វិនាទី គឺត្រឹមថេរវេលា ២៩-២៨ ចុះក្រោម ។ បើគាត់ធ្វើបានមានន័យថាគាត់ជាកីឡាការិនីទី១ របស់កម្ពុជាដែលហែលក្នុងវិញ្ញាសា ៥០ម៉ែត្រសេរី បានមុនគេក្នុងថិរៈវេលាដ៏ខ្លីមួយនេះ។»

13631558_1182827515114507_4226557217197658650_n

គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ក្នុងនាមខ្ញុំជាគ្រូ ក៏ដូចជាកីឡាការិនីហែម ថុនវិទីនី ផ្ទាល់ គឺពិតជាចង់យកមេដាយជូនជាតិណាស់ ក៏ប៉ុន្តែយើងត្រូវសង្កេតមើលប្រទេសដ៏ទៃទៀតដូចជា អាម៉េរិគ អូស្ដ្រាលី ចិន ដែលជាមហាអំណាចនៅក្នុងវិញ្ញាសាកីឡាហែលទឹកនេះគេក៏ចង់បានដែរ ។ ដូច្នះ បើយើងគិតត្រឹមតែប្រទេសទាំង៣នេះ គឺគេយកអស់មេដាយបាត់ទៅហើយ ប៉ុន្តែទោះបីយ៉ាងណា យើងនៅតែសង្ឃឹម និងព្យាយាម ឱ្យអស់ពីលទ្ធភាពដើម្បីជាតិ។»

13900730_1246001415410666_1931214338_n

សូមបញ្ជាក់ថា ជាមួយនឹងបំណងប្រាថ្នាចង់បំបែកកំណត់ត្រាចាស់របស់ខ្លួន ក៏ដូចជាចង់ដណ្តើមមេដាយជូនជាតិមាតុភូមិនេះ កីឡាការិនី ហែមថុន វិទីនី បានព្យាយាមហ្វឹកហាត់យ៉ាងស្វិតស្វាញ បើទោះបីជារូបនាងបានជួបប្រទះនូវបញ្ហាសុខភាព និងការលំបាកក្នុងការហូបចុកខ្លះៗក៏ដោយ៕

13680923_1814070025490726_8445378168808520497_n

 

 

អត្ថបទ៖ ជីង ឡុង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត